ភ្នំពេញ៖ សាលា រាជធានីភ្នំពេញបាននិងកំពុងសាងសង់គម្រោងផ្លូវថ្មើរជើង តាមបណ្តោយច្រាំងទន្លេដោយតភ្ចាប់ ចាប់ពីបញ្ចរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវាំង រហូតដល់ស្ពានព្រះមុនីវង្ស មានប្រវែងសរុប ៤,១៥០ម៉ែត្រ ហើយការសាងសង់នេះចែកជា ២ដំណាក់កាលគឺ ដំណាក់កាលទី១ ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ និងទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១៥ម៉ែត្រ និងដំណាក់កាលទី២ ចាប់ពីស្ពានភ្លោះកោះពេជ្រ រហូតដល់ស្ពានព្រះមុនីវង្ស ដែលមានប្រវែង ៣,២០០ម៉ែត្រ ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងខិតខំជម្រុញឲ្យគម្រោងនៃដំណាក់កាលទី១បានរួចរាល់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។
យោយតាមការបញ្ជាក់របស់ឯកឧត្តមប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៨ កុម្ភ: ខណ:លោកកំពុងចុះពិនិត្យ គម្រោងស្ថាបនាផ្លូវថ្មើរជើងថ្មីនេះថា ការស្ថាបនាផ្លូវនេះ នឹងចូលរួមលើកសោភ័ណភាពរាជធានីភ្នំពេញបានមួយកម្រិតបន្ថែមទៀត និងបានសម្រួលដល់ការដើរកម្សាន្ត ព្រមទាំងផ្ដល់ជាទីធ្លាហាត់ប្រាណសាធារណៈ ដល់ភ្ញៀវទេសចរនានា នៅតាមដងទន្លេចតុមុខផងដែរ ៕