ឯកឧត្តម សាយ សំ​អាល់ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ ស្រុក​អូ​រាំង​ឪ​

09-February-2016 | ដោយ មែន កំសត់

ត្បូងឃ្មុំ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​អូ​រាំង​ឪ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទួល​សុ​ភី និង​ឃុំ​ចក ដើម្បី​សួរសុខទុក្ខ និង​បាន​ឆ្លើយតប​នូវ​សំណូមពរ​ផ្សេងៗ​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

 ពិធី នោះ ក៏មាន​ការ ចូលរួម​ពី លោក​តំណាង​អភិបាលស្រុក សស​យក​ស្រុក ក្រុមប្រឹក្សាឃុំ យុវជន​ឃុំ មេភូមិ ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​


 នាឱកាស​នោះ​ឯកឧត្តម សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​មានមតិ​និង​សំណេះសំណាល​ទៅកាន់​បងប្អូន​និង​អ្នកចូលរួម ប្រកបដោយ​ភាពកក់ក្ដៅ​និង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ដោះស្រាយ​នូវ​រាល់​ការលំបាក​ជូន​ប្រជាពលរដ្ឋ ឆ្លៀតឱកាស​នោះ​ឯកឧត្តម​បាន​សំ​ឲ្យ​បងប្អូន​ថែទាំ​សុខភាព​ដោយហេតុតែ​រយៈពេល​ពីរ​ឬ​បី​ថ្ងៃនេះ​វា​មាន​ភាព​ត្រជាក់​និង​ស្នើ​ឲ្យ​បងប្អូន​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា​ដើម្បី​ការរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​ចរាចរណ៍​។​

​បន្ទាប់មក​ក្រុមការងារ​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ចែក​កាដូ​អនុស្សាវរីយ៍​និង​សំភារៈ​ផ្សេងៗ​ដល់​អ្នកចូលរួម​ដើម្បី​អបអរ​សារ​ទរ​ពិធី​ចូលឆ្នាំ​ចិន​វៀតណាម​និង​សូម​ជូនពរ​បងប្អូន​មាន​សេចក្ដីសុខ​សុវត្ថិភាព​សុខភាព​បរិបូរ​ណ៌​គ្រប់​ក្រុមគ្រួសារ​៕


ចំនួនអ្នកទស្សនា

    20236517

  • ថ្ងៃនេះ2851
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5801
  • ខែនេះ25851
  • ឆ្នាំនេះ1009071
  • សរុប20236517