ឯកឧត្តម ស សុខា​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​និង​កុមារកំព្រា កុមារ​ពិការ នៅ​មណ្ឌល​នៃ​អង្គការ​ដំណក់ទឹក ក្នុងស្រុក ពាម​រក៍​

10-February-2016 | ដោយ មែន កំសត់

​ព្រៃវែង​៖ នា​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​និង​ជា​ប្រធាន ស ស យ ក ខេត្ត ព្រៃវែង​រួម​និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​និង​កុមារកំព្រា កុមារ​ពិការ នៅ​មណ្ឌល​នៃ​អង្គការ​ដំណក់ទឹក ក្នុងស្រុក ពាម​រក៍​។  

​ពិធី​នោះ ក៏មាន ចូលរួម​ពី លោក​តំណាង​អភិបាលស្រុក សស​យក​ស្រុក ក្រុមប្រឹក្សា​ស្រុក ឃុំ​យុវជន​ឃុំ មេភូមិ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជាច្រើន​នាក់​ផងដែរ​។​

 នាឱកាស​នោះ​ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​មានមតិ​និង​សំណេះសំណាល​ទៅកាន់​បងប្អូន​និង​អ្នកចូលរួម ថា​៖​ក្រោម​កិច្ចសហការ​យ៉ាង​ល្អ ជាមួយ​សមាគម​សប្បុរសធម៌​ឌូ​បៃ នៅ​ប្រទេស​អារ៉ាប់​រួម សមាគម​គ្រូពេទ្យ​អ៊ីស្លាម​កម្ពុជា បាន​នឹង​កំពុង​សម្របសម្រួល​គម្រោង​ចិញ្ចឹម​ក្មេង​កំព្រា​ទាំង​ពីរភេទ​នៅតាម ផ្ទះ មកពី ១១​រាជធានី​-​ខេត្ត​។ ក្រៅពី​គម្រោង​ខាងលើ សមាគម​គ្រូពេទ្យ​អ៊ីស្លាម​កម្ពុជា បានធ្វើ​សកម្មភាព​ជាច្រើន លើ​កិច្ច​ការជួយ​កុមារកំព្រា​នៅ​កម្ពុជា​។​ក្នុងនោះ​ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​មណ្ឌល​នៃ​អង្គការ​ដំណក់ទឹក ក្នុងស្រុក ពាមរ​ក៏​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​និង​ផ្គត់ផ្គង់​លើ​ជីវភាព​ជូន​ដល់​កុមារ​និង​យោធិន​ពិការ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។

បន្ទាប់មក​ឯកឧត្តម​ក៏បាន​ឧ​ត្ថ​ម​ថវិកា​និង​សម្ភារៈ​ដល់​មណ្ឌល​សំរាប់​យកទៅ​ប្រើប្រាស់​ដោះស្រាយ​ក្នុងការ​មើល​ថែ​កុមារ​ជនពិការនិងបានជូននូវសំភារៈដល់អ្នកចូលរួម​ទៀតផង​៕
       ​    ​

ចំនួនអ្នកទស្សនា

    20236577

  • ថ្ងៃនេះ2911
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5861
  • ខែនេះ25911
  • ឆ្នាំនេះ1009131
  • សរុប20236577