ឯកឧត្តម ប៉ា សុជាតិ​វង្ស​ ចុះ​ពិនិត្យ​ស្ថានភាព​បឹង​កប់​ស្រូវ​

10-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មន្ត្រី ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្រោម​ឱវាទ​សាលា​រាជធានី ចុះ​ពិនិត្យ​ស្ថានភាព​បឹង​កប់​ស្រូវ ការងារ ស្ថាបនា​លើក​ទំនប់ និង​ការរៀបចំ​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ នៅ​បឹង​តា​មោក ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​
​តាម​ប្រភពពី​មន្ត្រី​សាលា​រាជធានី​បាន​ឲ្យ​ដឹងថា​ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​សិក្សារ​គម្រោង​ប្លង់​ស្ថាបនា​ផ្លូវ​ទំនប់​ថ្មី និង​អាង​ប្រព្រឹត្តិកម្ម​ធម្មជាតិ និង​ស្វ័យប្រវត្តិ ទឹក​សំអុយ នៅ​បឹង​តា​មោក​នេះ ដើម្បី​បញ្ជៀ​ស​នូវ​ផលប៉ះពាល់​នានា ទៅលើ​គុណភាព​ទឹក​បឹង​តា​មោក សម្រាប់​ការពារ​បរិស្ថាន ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត ។​
‪​បឹង​តា​មោក​‬ (​កប់​ស្រូវ​) ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ​ដែល​រំដោះ​ទឹក​ចេញ​រាជធានី​ភ្នំពេញ​នៅ​ភាគ​ខាងជើង​និង​ខាងលិច ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​

ចំនួនអ្នកទស្សនា

    20236507

  • ថ្ងៃនេះ2841
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5791
  • ខែនេះ25841
  • ឆ្នាំនេះ1009061
  • សរុប20236507