ប្រតិភូ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្ទះ និង​នាំយក​អំណោយ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង ខណ្ឌ​ព្រែក​ព្នៅ​

10-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​ប្រតិភូ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្ទះ និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍ ភូមិ​អណ្តូង​កាលពី រសៀល​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ប្រតិភូ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ណៈ​ក​ម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​លោកជំទាវ​អ៊ួ​ន សុ​វ​ណ្ណារិន ប៉ា សុជាតិ​វង្ស អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្ទះ និង​សួរសុខទុក្ខ នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍ ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ចំនួន​២៩​គ្រួសារ​។  

​ពិធី​សំណេះសំណាល​ក៏មាន​ការចូលរួម​ពី​លោក​អនុសាខា​កាកបាទ​ខណ្ឌ លោក​តំណាង​អភិបាលខណ្ឌ សស​យក​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់ យុវជន​សង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​ប្រជាពលរដ្ឋ ជាច្រើន​នាក់​ផងដែរ​។​
​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​តំណាង​អនុសាខា​កាកបាទក្រហម​ខណ្ឌ ស្ដីពី​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​អ្នកស្ម័គ្រចិត្ត និង​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​ក៏ដូចជា​ការចូលរួម​ផ្ដល់​សំភារៈ ថវិកា​របស់​សប្បុរស​ជន​ទាំង​ក្នុង​ក្រៅ​ស្រុក​ជំរាបជូន​ដល់​គណៈអធិបតី និង​អ្នកចូលរួម​រួចមក ។​

​នាឱកាស​នោះ​ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ  បាន​អញ្ជើញ​មានមតិ​សាកសួរ​សំណេះសំណាល​ប្រកបដោយ​ភាពកក់ក្ដៅ លើសពីនេះទៅទៀត​លោកជំទាវ  ក៏បាន​បញ្ជាក់​ពី​ទិសដៅ​របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​តែងតែ​នឹកគិត​និង​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក​ជូន​ដល់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មិន​ប្រកាន់​និង​រើសអើង ឲ្យ​តែ​បានទទួល​នូវ​របាយការណ៍​ពី​បណ្ដា​មូលដ្ឋាន  លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង សប្បុរសជន​ដែល​បាន​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​លើ​ការងារ​មនុស្សធម៌ ប្រកបដោយ​ទឹកចិត្ត​ស្មោះត្រង់​និង​តាម​យុទ្ធសាស្ត្រ​កិច្ចអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​។​
​បន្ទាប់មក​ប្រតិភូ​និង​ក្រុមការងារ​បា​ធ្វើការ​ផ្ដល់នូវ​សំភារៈ​និង​ថវិកា​ដល់​គ្រួសារ​ដែល​រងគ្រោះ​និង​អ្នកចូលរួម​ទៀតផង​ដែរ​ដោយ​ក្នុង​១​គ្រួសារ​ទឹកប្រាក់​៧០,០០០​រៀល​និង​គ្រឿងឧបភោគ​មួយចំនួន​៕













ចំនួនអ្នកទស្សនា

    20236627

  • ថ្ងៃនេះ2961
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5911
  • ខែនេះ25961
  • ឆ្នាំនេះ1009181
  • សរុប20236627