ស្ទឹងត្រែង៖កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាស្រុកសៀមប៉ាង នាថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ស៊ុត សុវណ្ណ ប្រធានក្រមប្រឹក្សាស្រុក ។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងអភិបាលស្រុក-លោកស្រី ប្រធានការិយាល័យ សាលាស្រុក-លោក លោកស្រី លោកមេឃុំ។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈដូចមានកំណត់ ១-ពិនិត្យលើរបាយការណ៏ ប្រជុំខែមុន/ ២-ពិនិត្យពិភាក្សាសេចក្ដីព្រាងនិងផែនការសកម្មភាពក្នុងខែមករានិង លើកទិសដៅបន្តនាខែបន្ទាប់រួមនិងបញ្ហផ្សេងៗមួយចំនួនទៀត។
ក្រោយពីបានស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុក លើការងារអនុវត្តន៍កន្លងមក នាឱកាសនោះលោកស៊ុត សុវណ្ណ ប្រធាន ក្រុមប្រឹក្សាស្រុក បានមានមតិនិងបានកោតសរសើរចំពោះរដ្ឋបាលសាលាស្រុក ដែលបានខិតខំយកចិត្តទុកដាក់គ្រប់គ្រងការងារតាមការចាត់តាំង លើសពីនោះទៅទៀត ក្នុងនាមប្រធាន ក្រុមប្រឹក្សាស្រុក ស្នើសុំដល់សមាជិកសមាជិកា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការបំរើសេវាសាធារណៈ អត្រានុកូលដ្ឋាន ជាចំបង ហើយត្រូវអនុវត្តន៍តាមច្បាប់នៃការប្រមូលកម្រៃសេវា ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋ សំដៅចូលរួមចំណែកការអភិវឌ្ឍតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយគ្រប់អង្គភាពត្រូវរួមគ្នានិងដោះស្រាយនូវរាល់បញ្ហាប្រឈមដែលមាន ឲ្យបាននិងទាន់ពេលវេលា ហើយត្រូវមានផែនការសកម្មភាពការងារឲ្យបានច្បាស់ លោកប្រធានក៏បានស្នើដល់លោកមេឃុំរាល់កិច្ចប្រជុំក្រុមប្រឹក្សាឃុំ ប្រចាំខែសូមមេត្តាអញ្ចើញឬរាយការណ៍មកសាលាស្រុកឲ្យបានដឹងដើម្បី រដ្ឋបាលស្រុកចាត់ចែងហើយប្រធានក្រុមប្រឹក្សាស្រុកនឹងចាត់តាំងតំណាង ចូលរួមតាមដាននិងស្ដាប់កិច្ចប្រជុំនោះផង។
បន្ទាប់មកលោកប្រធានក្រុមប្រឹក្សាបានថ្លែងអំណរគុណចំពោះលោក លោកស្រីដែលចំណាយពេលចូលរួមប្រជុំប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕