កំពង់ចាម៖នាព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងពត៌មានបានអញ្ជើញសួរសុខទុក្ខដល់លោកយាយ ឈួន គឹមហនដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិ ពាម ឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម។
កិច្ចសំណេះសំណាលនោះក៏មានការចូលរួមពីលោក ផេន សុផលអភិបាលស្រុក លោក អភិបាលរងស្រុក លោកហេង ហ៊ុន ប្រធាន ក្រុមប្រឹក្សាស្រុកសមាជិកក្រុមប្រឹក្សាស្រុក យុវជន ឃុំ មេឃុំមេភូមិផងដែរ។
នាឱកាសនោះដែរឯកឧត្តមឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងពត៌មាន បានមានមតិសំណេះសំណាលទៅកាន់ក្រុមគ្រួសារដែលរងគ្រោះប្រកបដោយ ភាពកក់ក្ដៅនិងអាណិតអាសូរ បំផុតចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង ជាយថាហេតុ ឯកឧត្តមបានស្នើនិងណែនាំសូមឲ្យបងប្អូនមេត្តាប្រុងប្រយ័ត្នពេលទៅណា មកណាពិនិត្យនិងមើលភ្លើងក្នុងផ្ទះឲ្យគ្រប់ជ្រុងជ្រោយ ជៀសវាងបញ្ហាមានកើតគ្រោះអគ្គីភ័យដែលយើងស្មានមិនដល់។បន្ទាប់ មក ឯកឧត្តមក៏បានផ្ដល់សំភារៈដល់គ្រួសាររងគ្រោះដោយអំណោយទទួលបាន សំភារៈមួយចំនួននិងថវិកា ១០០០,០០០ រៀលទៀតផង។
បន្ទាប់មកក្រុមការងារនិងឯកឧត្តមក៏បានចុះទៅពិនិត្យឈាបនដ្ឋាននៅវត្តពង្រស្រុកកោះសូទិននិងបានចូលរួម
បច្ច័យចំនួន៤០លានរៀលដល់ព្រះគ្រូចៅអធិការវត្តសម្រាប់សាងសង់ឈាបនដ្ឋាននេះផងដែរ៕