លោក​ឈាវ ស៊ី ណូ​រៀបចំ​វេទិកាសាធារណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅក្នុង​ភូមិ​ទំពូង ឃុំ​ល្វេ​

10-February-2016 | ដោយ មែន កំសត់

​កំពង់ចាម​៖​ដោយ អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​របស់ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៦​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ឃុំ​ល្វេ ស្រុក​កោះសូទិន បានរៀបចំ​វេទិកាសាធារណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ចែកជូន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទំពូង ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
​ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក​ឈាវ ស៊ី ណូ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ល្វេ​។​

 កិច្ចប្រជុំ​មានការ​ចូលរួម​ពី​លោក​ញ៉ា​ន ​ញ៉ិ​ប​មេភូមិ​ទំពូង មេភូមិ​រង សមាជិក​ភូមិ  លោកស្រី​ជាម​ន្ត្រី​ប៉ុស្តិ៍នគរបាល នាយក​នាយករង​សាលាបឋមសិក្សា  តំណាង​អាចារ្យ​គណៈកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន ផងដែរ​។    

 ជាការ​ចាប់ផ្ដើម​វេទិកាសាធារណៈ លោក​ញ៉ា​ន ​ញ៉ិ​ប​មេភូមិ​ទំពូង បានធ្វើ​របាយការណ៍​ស្ដីពី​សកម្មភាព ការដឹកនាំ​រួម​របស់​អាជ្ញាធរ​ទាំង​សមត្ថកិច្ច​ក្នុង ក្របខណ្ឌ​ស្រុក​ឃុំ ធានាបាន​ស្ថេរភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ ហើយ​បាន​កែប្រែ​មុខមាត់​ស្រុក​មានការ​រីកចម្រើន​គ្រប់​វិស័យ លោក​ក៏បាន​បញ្ជាក់ជូន​ដល់​អង្គ​វេទិកា នូវ​បញ្ហា​ក៏ដូចជា ទិសដៅ​រួម​របស់​ស្រុក​ឃុំ​។​សំរាប់​ពេលខាងមុខ គឺ​ទទួលដោះស្រាយ​ជីវភាព​ជូន​ពលរដ្ឋ​និង​មាន​សុខសន្តិភាព​សុវត្ថិភាព​នៅ មូលដ្ឋាន​គ្រប់​ឃុំ​ក្នុងស្រុក​។​

​បន្ទាប់មក​លោក​ឈាវ ស៊ី ណូ​នាយប៉ុស្តិ៍ នគរបាល បាន​មានមតិ​ជំរាបជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម នូវ​ការងារ​គោ​លន​យ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែលមាន​ចំនួន​៩​ចំណុច ដូចជា​៖
-១-​គ្មាន​សកម្មភាព​លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ​/២-​គ្មាន ការចែក​ចាយ​ដាំ​ដុះ​ផលិត​គ្រឿងញៀន​ខុសច្បាប់​/៣-​គ្មាន​ក្មេង​ទំនើង​/៤- គ្មាន​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្មាន​ការប្រើប្រាស់​អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ​/៥-​គ្មាន​អំពើ​អនាចា​រ្យ ការជួញដូរ​ស្ត្រី​កុមារ អំពើ​ហឹ​ង្សា​គ្រួសារ​/៦-​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​/៧-​គ្មាន​គ្រោះថ្នាក់ ដោយសារ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ (​មីន​--)/៨-​មាន​វិធានការ​ទប់ស្កាត់​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ឆ្លើយតប ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​/៩-​គ្មាន​ករ​ត្រួតពិនិត្យ​ខុសច្បាប់​( កុងត្រូលជជុះ​) លោក ក៏បាន​បញ្ជាក់ជូន​ទៅតាម​ចំណុច​លំអិត​និង​សំណូមពរ​ឲ្យ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្តន៍​ទាំងអស់គ្នា​ទើប​សង្គម មានការ​រីកចម្រើន​។​

​នាឱកាស​នោះដែរ លោកនាយ​ប៉ុ​ស្ត៍ ក៏បាន​មានមតិ​បន្ថែម​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ សមត្ថកិច្ច​បន្ត​ការសហការ​គ្នា​លើ​ការប្រតិបត្តិ​ការបង្ក្រាប​បទល្មើស ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​និង​បញ្ហា​ប្រឈម​នានា​ក៏ដូចជា សំណូមពរ​ដែល​គណៈបញ្ជាកា​រ​ឯកភាព នឹង​ខិតខំ​បន្ត​ការដោះស្រាយ​ឲ្យ​បាន តាម​លទ្ធភាព​ដែលមាន​ហើយ​បើ​សំណូមពរ​ធំៗ​និង​ពាំនាំ​ស្នើ​ទៅ​ថ្នាក់ស្រុក ជាតិ​ជួយ​ដោះស្រាយ​បន្ត ចំពោះ​លើ​ការប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ ជួយផ្ដល់​ព័ត៌មាន ជៀសវាង​មាន​ករណី​កើតឡើង​យើង​មិនបាន​ទប់ស្កាត់បាន​ទាន់ពេល ហើយ​បងប្អូន​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ​ដែល​បាន​ផ្សព្វផ្សាយ មកកាន់​មេភូមិ ប៉ុ​ស្ត៍ ហើយ​វេទិកា​នេះ​មិនមែន​រៀបចំ​តែម្ដង​ទេ​ក្នុង​១​ឆ្នាំ​គឺ​ថ្នាក់ស្រុក​ឃុំ  ត្រូវ​រៀប​ជុំ​ឲ្យ​បាន​៣​ដង​យ៉ាងហោចណាស់​។​ដូចនេះ​សូម​បងប្អូន​មេត្តា​ទទួល ជ្រាប​ហើយ​បើ​មាន​បញ្ហា​ប្រឈម​ត្រូវ ហ៊ាន​លើកឡើង​ដើម្បី​យើង​ធ្វើការ​កែតម្រូវ​នូវ​ចំណុច​អសកម្ម​ទាំងឡាយ​នោះ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ។​
 បន្ទាប់មក​ក្រុមការងារ​បាន​ចែក​អត្ត​ញ្ញាណ​ប័ណ្ណ​ធ្វើ​រួច គំរូ​ថ្មី ដល់​អ្នកចូលរួម​និង​បាន​ណែនាំ​ឲ្យ​រក្សាទុក​វា ជា​ឯកសារ​គតិយុត្តិ​សម្រាប់​ការប្រើប្រាស់​បើសិន​ករណី​ខូច​រឺ​បាត់​សូម រាយការណ៍​មក​សមត្ថកិច្ច​ជៀសវាង​មាន​បញ្ហា​សា​ម៉ី​ខ្លួន​មិនបាន​ដឹង​។​

​នៅ​ទីប​ញ្ជ​ប់លោក​នាយ​ប៉ុ​ស្តិ៍ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​សមាជិក​សមាជិកា​ដែល បាន ចូលរួម​ក្នុ​វ​វេទិកា​ថ្ងៃនេះ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​៕

ចំនួនអ្នកទស្សនា

    20236607

  • ថ្ងៃនេះ2941
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5891
  • ខែនេះ25941
  • ឆ្នាំនេះ1009161
  • សរុប20236607