លោក ម៉ន​នី បណ្ឌិត​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការដាំ​ឈូក​លើដី​បឹង​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​រំលេច​

10-February-2016 | ដោយ មែន កំសត់


ព្រៃវែង​៖​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈបញ្ជាការ​ឯកភាព​ស្រុក​ស៊ីធរ​កណ្ដាល​ដឹកនាំ​ដោយ លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល ក្រោម​កិច្ចសហការ​ជាមួយ​ខ័​ណ្ឌ​ជលផល​ខេត្តព្រៃវែង បានរៀបចំ​វេទិកាសាធារណៈ ស្តីពី​ការដាំ​ឈូក​លើដី​បឹង​សាធារណៈ នៅ​ភូមិ​អន្លង់​សរ៍ ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​វេទិកា​នេះ​មានការ​ចូលរួម​ពី លោក អូន ស៊ី​ណាត នាយ​ខ័​ណ្ឌ​ជលផល​ខេត្ត លោក​អុក សំរុង អភិបាលរង​ស្រុក លោក ឡុង ប៊ុនធឿន អធិការ​ស្រុក លោក ឃុន យ៉ុ​ន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក លោក​សួន ផាន នាយផ្នែក​ជលផល​ស្រុក អាជ្ញាធរ​ភូមិ ឃុំ និង បងប្អូន​ប្រជាពលរដ្ឋ សរុប ១២៨​នាក់ ស្រី ៦៥ នាក់​។

​បន្ទាប់ពី​ស្ដាប់​របាយការណ៍​របស់​លោក​មេឃុំ​រំលេច​ដែល​បាន​រាយការណ៍​ស្ដីពី​ការរំលោភបំពាន​របស់​ប្រជាពលរដ្ឋ​ដាំ​ឈូក​លើដី​បឹង​សាធារណៈ​រួចមក​ក៏​មានការ​ចោទសួរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ច្បាប់​។​


 នាឱកាស​នោះដែរ​ការបកស្រាយ​ឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​បងប្អូន​ប្រជាពលរដ្ឋ លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក និង លោក​អូន ស៊ី​ណាត នាយ​ខ័​ណ្ឌ​ជលផល​ខេត្ត បានធ្វើការ​បកស្រាយ​/​ឆ្លើយបំភ្លឺ និង ធ្វើការ​ផ្សព្វផ្សាយ​អំពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, មាត្រា​ច្បាប់ និង​ទោសទណ្ឌ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការដាំ​ឈូក​លើដី​បឹង​សាធារណៈ ជាពិសេស​គឺ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំពុល លើ​សុខភាព​មនុស្ស សត្វ ជីវចំរុះ​នៅក្នុង​ទឹកជា​ដើម ដើម្បីឱ្យ​អ្នកចូលរួម​ធ្វើការ​ពិចារណា និង​អនុវត្តន៍​ការងារ​ចិញ្ចឹមជីវិត​ស្របតាម​ច្បាប់​ទាំងអស់​!៕

ចំនួនអ្នកទស្សនា

    20236497

  • ថ្ងៃនេះ2831
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5781
  • ខែនេះ25831
  • ឆ្នាំនេះ1009051
  • សរុប20236497