ព្រៃវែង៖ នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦ក្រោយពីវេទិកាសាធារណ:បានសំរេចរួច លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលសហការជាមួយនាយខណ្ឌ័រដ្ឋបាលជលផលខេត្ត និងមន្ត្រីសមត្ថកិច្ចអាជ្ញាធរឃុំបានចុះប្រតិបត្តការដើម្បីបំផ្លាញ៖១ /ដំណាំឈូកដែលដាំដោយខុសច្បាប់លើដីបឹងសាធារណ:របស់រដ្ឋ។២ /ការបាញ់ថ្នាំក្នុងទឹក ។៣ /ការដាក់ដៃស្បៃមុង ក្នុងតំបន់អភិរក្ស។៤ /ការបោះបង្គោលកំនត់ព្រំ យកជាកម្មសិទ្ឋឯកជនលើដីបឹងអភិរក្ស ។៥ /ការដាក់ជំរុងឈើក្នុងទឹក មិនអោយគោក្របីចុះផឹកទឹក។៦/ បានដុតដៃស្បៃមុង និងបានកាប់បំផ្លាញចោល...ទីតាំងស្ថិតក្នុងបឹងឃុំរំលេចស្រុកស៊ីធរកណ្ដាល។
នាក្នុងឱកាសនោះលោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលក៏បានលើកឡើងដែរថាចាប់ពីពេលនេះតទៅប្រជាពលរដ្ឋគ្រប់រូប អាចអាស្រ័យផលលើបឹងសាធារណ:ដោយមានតម្លា ភាព ស្មើភាពគ្នា និងសមស្របទៅតាមច្បាប់កំនត់ គ្មានឡើយកម្មសិទ្ឋឯកជន លើបឹងសាធារណ:របស់រដ្ឋហើយចំពោះអនកដែលនៅតែប្រព្រឹត្តមិនបញ្ឈប់តាមការណែនាំរបស់អាជ្ញាធរយើងនឹងចាត់វិធានការតាមច្បាប់៕