ព្រៃវែង៖នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងមានរៀបចំ ពិធី សំណេះសំណាល និងប្រគល់រថយន្តសង្គ្រោះចំនួន១៣គ្រឿង ក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។
ក្នុងពិធីបិទសន្និបាតនេះដែរ មានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាល អាវុធហត្ថ បញ្ជាការសឹករងខេត្ត ប្រធានមន្ទីរជុំវិញសាលាខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក អធិការនគរបាល អាវុធហត្ថ បញ្ជាការសឹករងស្រុក លោកមេឃុំ នាយប៉ុស្តិ៍នគរបាលឃុំរួមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងាររបស់ រដ្ឋបាលស្រុក ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅបន្តសំរាប់ ២០១៦ និងបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពរ ដែលបានពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីជាផែនការអាទិភាពរបស់រដ្ឋបាលស្រុកកំចាយមារខេត្ត ព្រៃវែង ដែល អានជូនដោយលោកអភិបាលស្រុកកំចាយមារ រួចមក នាឱកាសដ៏វិសេសវិសាលនោះ សម្ដេចក្រឡាហោម ស ខេង បានមានមតិសំដែងនូវការកោតសរសើរដល់រដ្ឋបាលខេត្ត រួមនិងមន្ត្រីដែលពាក់ព័ន្ធ ពិសេសអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមកិច្ចសហការ លើការងារ គ្រប់វិស័យនៅក្នុងខេត្តមានការរីកចំរើន និងរក្សាធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
សម្ដេចក្រឡាហោម ក៏បានលើកឡើងបន្តទៀតថា ៖ ក្នុងនាមក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មាធិការបញ្ជាការដឹកនាំគោលនយោបាយភូមិឃុំមាន សុវត្ថិភាព និងតំណាងឲ្យរាជរដ្ឋាភិបាលសូមដាក់ជូននូវផែនការ ណែនាំ ក៏ដូចជាទិសដៅសំរាប់ឲ្យថ្នាក់ខេត្តស្រុក ត្រូវអនុវត្តន៍បន្តនិងរួមគ្នាប្រតិបត្តិដោយខានមិនបាន គឺ ត្រូវរក្សាសាមគ្គីផ្ទៃក្នុង រវាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្តស្រុក រៀបចំរបៀបរបបពេលវេលាប្រជុំឲ្យបានទៀងទាត់ស្របតាមបទបញ្ជាផ្ទៃក្នុង មានផែនការការងារចុះមូលដ្ឋាន ដើម្បីស្វែងរកតំរូវការបញ្ហាប្រឈមនានានិងរួមគ្នាដោះស្រាយឲ្យបាន ទាន់ពេលវេលា ជៀសវាងការជះទឹកដាក់គ្នា ដែលមិនមែនជាមន្ត្រី ដឹងតែចង់បានលាភសក្ការៈដល់មានបញ្ហាខ្វះការទទួលខុសត្រូវ អភិបាលខេត្តត្រូវជំរុញដល់ថ្នាក់ឃុំ អនុវត្តន៍លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុច មិនមែនធ្វើសើៗលំៗនោះឡើយ ។
បន្ទាប់មកសម្ដេចក្រឡាហោមបានធ្វើការឧបត្ថម្ភរថយន្តសង្គ្រោះចំនួន១៣គ្រឿងជូនសាលាស្រុកកំចាយមារគួរបញ្ជាក់ដែរថា រថយន្តសង្គ្រោះទាំង១៣គ្រឿងនេះ បាននិងកំពុងបំរេសេចក្កីត្រូវការរបស់ប្រជាជនក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ។ ហើយនិងរៀបចំនូវពិធីស្ស័យភោជ(បាយសាមគ្គី)ជូនអ្នកចូលរួមទៀតផង។
តាំងនាមអោយប្រជាពលរដ្ឋ ក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច និយាយជារួមក្នុងខេត្តព្រៃវែងទាំងមូលឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំរណគុណចំពោះ សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ដែរតែងតែបានយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ៕