លោក ព្រាប មុនី​នាំ​ថវិកា​ដែល​ប្រមូល​រួបរួមគ្នា​យកមក បរិច្ចាគ ចូលរួម​ជាមួយ​មូលនិធិ​នៃ​សេចក្ដីស្រឡាញ់ ១៤​កុម្ភៈ​

12-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៦​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប និង​មន្ដ្រីសង្កាត់​ព្រែកលៀប ទាំងអស់​បាន​ដឹកនាំ​ថវិកា​ដែល​ប្រមូល​រួបរួមគ្នា​យកមក បរិច្ចាគ ចូលរួម​ជាមួយ​មូលនិធិ​នៃ​សេចក្ដីស្រឡាញ់ ១៤​កុ​ម្ភះ រៀបចំ​ដោយ សស​យក ខណ្ឌ​ជ្រោយចង្វារ​សម្រាប់​ជួយ​ដល់​ប្អូនៗ​នៅតាម​មណ្ឌលកុមា​កំព្រា អង្គការ​កុមា​រគ​ថ្លង់ និង​មន្ទី​ពេទ្យ​គន្ធបុប្ផា ស្ថិតនៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទ​១៤​និង​១៥ កុ​ម្ភៈ​ឆ្នាំ ២០១៦​ខាងមុខនេះ​។​

​យោងតាម​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​បានលើកឡើង​ដែរ​ថា ថ្ងៃទី​១៤​កុម្ភៈ​មិនមែនជា​ថ្ងៃបុណ្យ​ជាតិ​ទេ​ហើយក៏​មិនមែនជា​បុណ្យ​សង្សារ​ដែល​យុវជន​ឬ​បុគ្គល​មួយចំនួន​ចម្លង​វប្បធម៌​បរទេស​ខ្លះ​ប្រព្រឹត្ត​ខុស​ផ្ទុយ​ពី​វប្បធម៌​គេ វា​ជា​បុណ្យ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ដល់​មនុស្ស​នៅក្នុង​សង្គម​គ្រប់រូប​ហើយ​បើ​កូន​ខ្មែរ​យកមក​អនុវត្តន៍​សូមកុំ​ប្រព្រឹត្ត​ខុស ក្ដី​ស្រលាញ់​វា​មាន​អត្ថន័យ​ធំធេង​ណាស់​មិនចាំបាច់​តែ​ចំពោះ​សង្សារ​នោះឡើយ ។​លោក​ចៅសង្កាត់​ក៏បាន​បន្តទៀតថា ក្រសួង​សមត្ថកិច្ច​និង​មាន​វិធានការ​រិត​បន្តឹង​ចំពោះ​យុវជន​យុវនារី​ដែល​យក​ថ្ងៃ​១៤​កុម្ភៈ​ជា​បុណ្យជាតិ​ហើយ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ខុស​ប្រពៃណី​ជាមួយ​សង្សារ​នៅតាម​ផ្ទះសំណាក់​ឬ​តាម​កន្លែង​សប្បាយ​ផ្សេងៗ លោក​ក៏បាន​បន្ថែម​ដែរ​ថា ការស្រលាញ់​គឺ​ការយកចិត្តទុកដាក់​ជួយ​អ្នកក្រក្សត់​យើង​អាចជួយ​បាន​តាម​ទំហំ​និង​លទ្ធភាព​របស់​យើង​មិនមែន​ក្ដី​ស្រលាញ់​តែ​សម្រាប់​សង្សារ​នោះទេ​។​

​នាឱកាស​នោះដែរ​តំណាង​យុវជន​ខ​ណ្ឌេ​ជ្រោយចង្វារ​ចៅសង្កាត់​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​សូម​គោរព​ជូនពរ លោក សុខភាព​ល្អ មាន​សេចក្ដី​ក្នុង​ក្រុមគ្រួសារ​គ្រប់ពេលវេលា និង​ជោគជ័យ​ក្នុង​ការសិក្សា​របស់ខ្លួន ៕

ចំនួនអ្នកទស្សនា

    20235647

  • ថ្ងៃនេះ1981
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4931
  • ខែនេះ24981
  • ឆ្នាំនេះ1008201
  • សរុប20235647