កំពង់ចាម៖នាល្ងាចថ្ងៃទី១០ខែកុម្ភៈឆ្នាំ២១៦លោកផេន សុផល អភិបាលស្រុកកោះសូទិនអញ្ជើញចូលរួមពិធីបុណ្យគំរប់ខួប៧ថ្ងៃលោកឈាន វឿន អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះសូទិនដែលបានទទួលមរណភាពដោយរោគាពាធនៅភូមិទី១០ ឃុំកោះសូទិនស្រុកកោះសូទិនខត្តកំពង់ចាម។
ពិធីនោះដែរមានវត្តមានមន្ត្រីរាជការស្រុក ក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ក្រុមប្រឹក្សាឃុំ មេភូមិ ។
នាឱកាសនោះលោកផេន សុផល អភិបាលស្រុកកោះសូទិនបានមានមតិនិងសម្ដែងនូវក្ដីរំលែកទុក្ខអាណិតអាសូរចំពោះគ្រួសារ សពនិងបានបួងសួងឧទ្ទិសវិញ្ញាណក្ខ័ន្ធសពលោកឈានវឿនសូមបានទៅកាន់បរមសុខគតិភព ។
បន្ទាប់មកលោកអភិបាលក៏បាននាំយកនូវថវិការបស់ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងពត៌មានចំនួន ១,០០០,០០០រៀលមកចូលបុណ្យផងដែរ ។តំណាងក្រុមគ្រួសារសពក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងពត៌មាននិងក្រុមការងារលោកផេនសុផលអភិបាលស្រុកដែលបានខិតខំនិងចំណាយពេលមកចូលរួមក្នុងកម្មវិធីបុណ្យសពសក្ដិសមជាថ្នាក់ដឹកនាំដឹងសុខទុក្ខប្រជាពលរដ្ឋដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានពិតៗនិងសូមប្រសិទ្ធពរជូនដល់លោកអភិបាលនិងក្រុមការងារសូមបានជួបតែសំណាងល្អ ជោគជ័យរាល់ភារកិច្ចដែលបានបំពេញជូនរដ្ឋ៕