ព្រៃវែង ៖នៅសាលាស្រុកស៊ីធរកណ្ដាលបានរៀបចំពិធីសម្ពោធសមិទ្ធផលនានា របស់អង្គការ«សប្បុរសធម៍បរិសុទ្ឋថ្ងៃចុងក្រោយ »ដែលបានជួយកសាងក្នុងស្រុកស៊ីធរកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម អ៊ួង វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦។
ក្នុង ពិធីនោះដែរក៏មានវត្តមានចូលរួមពី ឯកឧត្តម អ៊ុំ វណ្ណា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត លោក ម៉ននី បណ្ឌិត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ រដ្ឋបាលឃុំ រួមទាំងមន្ត្រីរាជការ ដែលបំរើការក្នុងស្ថាប័ន ស្រុកជាច្រើននាក់សរុបប្រមាណ២០០នាក់ ផងដែរ។
នាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាលបានថ្លែងនូវរបាយការណ៍ស្វាគមន៍បញ្ជាក់ថា ស្រុកស៊ីធរកណ្តាលមានកិត្តិយសយ៉ាងក្រៃលែង ដោយទទួលវត្តមានដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ វណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម អ៊ួង វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងលោកប្រធានអង្គការសប្បុរសធម៌«បរិសុទ្ធថ្ងៃចុងក្រោយ» អញ្ជើញជាគណៈ អធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់«អង្គការសប្បុរសធម៌បរិសុទ្ធថ្ងៃចុងក្រោយ» នាឱកាសនេះ។
វត្តមានដ៍ឧត្តុង្គឧត្តមរបស់ឯកឧត្តមគណៈធិបតីក្នុងឱកាសដ៍ថ្លៃថ្លានេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអោយ ឃើញកាន់តែច្បាស់នូវការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព អនាម័យ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានអោយមានការរីកចំរើនលើគ្រប់វិស័យ ។ ជាក់ស្តែងកន្លងមក ឯកឧត្តមបានខិតខំ គៀងគរ ទំនាក់ទំនងយកអំណោយពីប្រមុខរាជរដ្ឋាភិបាល អង្គការដៃគូ សប្បុរសជននានា ព្រមទាំងធនធាន ផ្ទាល់ខ្លួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចជាៈស្បៀង គ្រឿងបរិភោគ ឧបភោគ និងបានផ្តល់ បង្គន់អនាម័យ អណ្តូងទឹក ម៉ាស៊ីនបូមទឹក ម៉ូទ័របូប ស៊ីទែនទឹកនិងរ៉ាបូលាងដៃ ជូនដល់សាលាស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន និងតាមសាលាឃុំ មួយចំនួនក្នុងស្រុកស៊ីធរកណ្តាល ដោយចំណាយថវិកាអស់ចំនួន ២១៥,៩០៣.៧៨ដុល្លា ។ ជំនួយទាំងនេះបានធ្វើអោយប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ព្រមទាំង មន្ត្រីរាជការមានភាពសប្បាយរីករាយចំពោះអង្គការសប្បុរសធម៌«បរិសុទ្ធថ្ងៃចុងក្រោយ» ដែលបានគិតគូរយកចិត្ត ទុកដាក់ពីបញ្ហាសុខភាព អនាម័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុក និងចូលរួមកាត់បន្ថយនៅការឆ្លងជម្ងឺផ្សេងៗដែលកើតពីបញ្ហាកង្វះអនាម័យ ។
លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាលក៏ បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអ៊ួង វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តម អ៊ុំ វណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត និង លោកប្រធានអង្គការសប្បុរសធម៌«បរិសុទ្ធថ្ងៃចុងក្រោយ »ដែលបានផ្តល់អំណោយ ជាស្បៀង គ្រឿងបរិភោគ ឧបភោគ ជូនដល់ប្រជាពលរដ្ឋ និងបង្គន់អនាម័យ អណ្តូងទឹក ម៉ាស៊ីនបូមទឹក ម៉ូទ័របូប ស៊ីទែនទឹកនិងរ៉ាបូលាងដៃ ជូនដល់សាលាស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន តាមសាលាឃុំ កន្លងមក និងសូមបន្តជួយដល់ប្រជាពលរដ្ឋក្នុងស្រុកស៊ីធរ កណ្តាលបន្ថែមទៀតលើបញ្ហាសុខភាព អនាម័យ ទឹកស្អាត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមួយចំនួននៅមានបញ្ហាជីវភាពខ្វះខាត ខ្វះការយល់ដឹងពីសុខភាពអនាម័យនិងមិនទាន់មាន ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។
បន្ទាប់មកឯកឧត្តម អ៊ួង វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនាបានមានមតិនិងសំណេះសំណាលទៅកាន់បងប្អូនមន្ត្រីរាជការនិងបានកោតស្រសើរចំពោះថ្នាក់ដឹកនាំស្រុកនិងសមត្ថកិច្ចដែលបានអនុវត្តន៍ការងារប្រកបដោយភាពទទួលខុសត្រូវលើសពីនេះឯកឧត្តមស្នើសុំដល់អាជ្ញាធរគ្រប់ស្ថាប័នត្រូវបន្តការយកចិត្តបន្ថែមទៀតលើការបម្រើសេវាជូនប្រជាពលរដ្ឋពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរសំដោការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។
ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការដៃគូ«បរិសុទ្ធថ្ងៃចុងក្រោយ»ដែលបានចូលរួមសាងសង់សមិទ្ធិ
នៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាលហើយនិងសូមជូនពរឲ្យប្រធានអង្គការនិងសហការីជួបតែសេចក្ដីសុខគ្រប់ប្រការ
និងចូលរួមការអភិវឌ្ឃន៍ប្រទេសឲ្យមានការរីកចំរើនតទៅមុខទៀត៕