ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងឯកឧត្តម ម៉ម ប៊ុនហេង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជា ៣.០០០នាក់ មកពី ០៤សង្កាត់ គឺសង្កាត់ ទឹកថ្លា, ភ្នំពេញថ្មី, ឃ្មួញ, និងក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ នៅក្នុងបរិវេណសាលាបឋមសិក្សាឃ្មួញ លើផ្នែកសុខភាពមាត់ធ្មេញ ភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ត្រី និងជម្ងឺទូទៅ...។ល។