ភ្នំពេញ៖ដើម្បីលើកកំពស់សោភ័ណភាពតាមមាត់ទន្លេអោយកាន់តែល្អស្រស់បំព្រង សាលារាជធានីភ្នំពេញ បាននិងកំពុងរៀបចំកែលំអសួនច្បារមាត់ទន្លេ ចាប់ពីសាលសន្និសីទចតុមុខដល់ព្រះអង្គដង្កើ។ ដោយឡែក ចិញ្ចើមផ្លូវថ្មើរជើងមុខសាលសន្និសីទចតុមុខក៏បានរៀបកម្រាលជាបន្ទះថ្មក្រានីតផងដែរ។
យោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថាគិតត្រឹមថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦នេះ ការដ្ឋានសម្រេចលទ្ឋផលបាន ៤០%នៃគម្រោង ៕