សាលា​រាជធានី​ភ្នំពេញ​« សូម​ធានា​ជួយ​រក​ការងារ​ឱ្យ​បងប្អូន​ពិការ​ទាំងអស់ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លើ​ជនពិការ​តទៅទៀត​»

13-February-2016 | ដោយ មែន កំសត់


ភ្នំពេញ៖សាលា​រាជធានី​ភ្នំពេញ សូម​ធានា​ជួយ​រក​ការងារ​ឱ្យ​បងប្អូន​ពិការ​ទាំងអស់ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លើ​ជនពិការ​តទៅទៀត​។​នេះ​ជាការ​លើកឡើង​ក្នុង​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៦​រវាង​ក្រុមការងារ​ក្រុមប្រឹក្សា​ជនពិការ​និង​ឯកឧត្តម​ប៉ា​សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​រួម​និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។​នាឱកាស​នោះ​អង្គ​ប្រជុំបាន​សម្រេចការ​ងារ​សំខាន់ៗ​ដែល​យើង​ត្រូវធ្វើ​បន្តទៀត ជាមួយ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​គឺ​៖
១-​គ្រប់គ្រង​ឱ្យបាន​នូវ​ចំនួន​ជនពិការ​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ ហើយ​កំណត់ឱ្យ​ច្បាស់​ពី​អត្តសញ្ញាណ​របស់​ពួកគាត់ ថា​នៅតាម​គ្រួសារ ឬ​នៅតាម​អង្គការ បើ​ពួកគាត់​ចង់​នៅ​មណ្ឌល យើង​ត្រូវ​បញ្ជូនទៅ​មណ្ឌល​របស់​យើង ដោយមាន​ការឧបត្ថម្ភ និង​បីបាច់​ថែរក្សា​ត្រឹមត្រូវ​។​
២-​ពិនិត្យមើល​ឡើងវិញ​ថា អង្គការ​ណាខ្លះ​ធ្វើការ​ជាមួយ​ជនពិការ មានច្បាប់ ឬ​អត់​ច្បាប់ ហើយ​អង្គការ​ដែលមាន​ច្បាប់​បាន​អនុវត្ត​គោលការណ៍​របស់ខ្លួន​ហើយ ឬ​នៅ​?
៣-​រៀបចំ​បណ្ដុះបណ្ដាល​ទៅតាម​សមត្ថភាព​របស់​ពួកគាត់ ដើម្បី​បន្ស៊ី​ជាមួយនឹង​ការងារ​ផ្សេងៗ ហើយ​យើង​អាចឱ្យ​គាត់​រស់នៅ​ក្នុងសង្គម​ដូច​គេ​ដូច​ឯង​បាន​។​
៤-​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជ្រើសរើស​បងប្អូន​ពិការ​មួយចំនួន ដើម្បី​មក​បម្រើ​ការងារ​ជាមួយ​យើង ទៅតាម​សមត្ថភាព​របស់​ពួកគេ​។​
​បងប្អូន​ពិការ​! គាត់​ពិតជា​ពិបាក​ម្យ៉ាង​ហើយ ដូច្នេះ​យើង​គ្រប់គ្នា​ត្រូវតែ​ចូលរួម​លើកទឹកចិត្ត និង​ឱ្យ​តម្លៃ​ចំពោះ​គាត់ មិន​ត្រូវយក​គាត់​ធ្វើជា​អាជីវកម្ម ដើរ​ច្រៀង​តាម​ដងផ្លូវ ទីសាធារណៈ​នានា​នោះទេ​៕

ចំនួនអ្នកទស្សនា

    20235467

  • ថ្ងៃនេះ1801
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4751
  • ខែនេះ24801
  • ឆ្នាំនេះ1008021
  • សរុប20235467