ឯកឧត្តម ប៉ា សុជាតិ​វង្ស​ចុះ​ត្រួតពិនិត្យ​អាង​ស្តុក ទឹក​បឹងត្របែក​ខាង​ត្បួ​ង​

14-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​នៅ​រសៀល ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចុះ​ត្រួតពិនិត្យ​អាង​ស្តុក ទឹក​បឹងត្របែក​ខាង​ត្បួ​ង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​និង​ត្រួត​ពិនិត្យមើល​ប្រឡាយ​ដើម្បី​ធ្វើការ​ស្តារ​ប្រឡាយ​ឡើងវិញ​និង​ធ្វើ​ផ្លូវ​សង ខាង​ប្រឡាយ​។​

​កិច្ច​ចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម​ពី​តំណាង​អភិបាលខណ្ឌ​ចំការមន មន្ត្រី​សាលាខណ្ឌ ចៅសង្កាត់​បឹងត្របែក  លោក​មេភូមិ  ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានមតិ​សំណេះសំណាល​ទៅកាន់​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ប្រកបដោយ​ក្ដី​រីករាយ​បំផុត​។​លើសពីនេះទៅទៀត​ឯកឧត្តម អភិបាល ក៏បាន​សំណូមពរ​និង​ដាក់​វិធានការ​ដល់​ចៅសង្កាត់ និង​មេ ភូមិ​នូវ ៣ ចំណុច​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖
       ទី​១-​អោយ​អាជ្ញាធរ​ចៅសង្កាត់​និង​មេ ភូមិ​ត្រូវ គ្រប់គ្រង​ចំនួន​បងប្អូន​ដែល​រស់នៅក្នុង មូលដ្ឋាន និង កំណត់​ចំនួន​អ្នក​ជួល​ផ្ទះ​នៅ​ទីនោះ​ឲ្យ​បានជា​ក់លាក់​។​
      ទី​២-​ហាម​ការចាក់ដី​បន្ថែម និង​ការសាងសង់​ផ្ទះ​ថ្មីៗ​បន្ថែមទៀត​នៅលើ​ដី​បឹង និង​ប្រឡាយ​
     ទី​៣-​រៀបចំ​យន្ត​ការណ៍​ពី​សាលា​រាជធានី​ភ្នំពេញ សាលាខណ្ឌ និង​ម​ន្រី្ត​ពាក់ព័ន្ធ រៀបចំ​ដាក់​ការិយាល័យ​នៅ នឹង​កន្លែង ដើម្បី​ឲ្យ ប្រជាពលរដ្ឋ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ធ្វើការ​ដោះស្រាយ​ជូន​គាត់​៕

ចំនួនអ្នកទស្សនា

    20235777

  • ថ្ងៃនេះ2111
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5061
  • ខែនេះ25111
  • ឆ្នាំនេះ1008331
  • សរុប20235777