ភ្នំពេញ៖សាលាសង្កាត់ពញាពន់ បើកវេទិកាសាធារណះភូមិ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពលោក.ទូច សាលីន អភិបាលរងខណ្ឌព្រែកព្នៅ និងប្រគល់អត្តសញ្ញណប័ណ្ណសព្ជាតិខ្មែរចំនួន ២៣៧ នាក់ជូនប្រជាពលរដ្ឋចំនួន ០៨ ភូមិ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
កិច្ចប្រជុំមានការចូលរួមពី អធិការនគរបាលខណ្ឌ អាវុធហត្ថខណ្ឌ លោកលោកស្រីជាក្រុមប្រឹក្សាសង្កាត់ មេភូមិ មេភូមិរង សមាជិកភូមិ លោកស្រីជាមន្ត្រីប៉ុស្តិ៍នគរបាល នាយកនាយករងសាលាបឋមសិក្សា តំណាងអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋចូលរួមជាច្រើន ផងដែរ។
ជាការចាប់ផ្ដើមវេទិកាសាធារណៈ លោកចៅសង្កាត់ពញាពន់ បានធ្វើរបាយការណ៍ស្ដីពីសកម្មភាព ការដឹកនាំរួមរបស់អាជ្ញាធរទាំងសមត្ថកិច្ចក្នុង ក្របខណ្ឌសង្កាត់ ធានាបានស្ថេរភាពសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ហើយបានកែប្រែមុខមាត់សង្កាត់ មានការរីកចម្រើនគ្រប់វិស័យ លោកក៏បានបញ្ជាក់ជូនដល់អង្គវេទិកា នូវបញ្ហាក៏ដូចជា ទិសដៅរួមរបស់សង្កាត់ សំរាប់ពេលខាងមុខ គឺទទួលដោះស្រាយជីវភាពជូនពលរដ្ឋនិងមានសុខសន្តិភាពសុវត្ថិភាពនៅ មូលដ្ឋានគ្រប់សង្កាត់ភូមិ ។
បន្ទាប់មកលោកទូច សាលីន អភិបាលរងខណ្ឌព្រែកព្នៅ បានមានមតិជំរាបជូនប្រជាពលរដ្ឋដែលចូលរួម នូវការងារគោលនយបាយភូមិឃុំមានសុវត្ថិភាព ដែលមានចំនួន៩ចំណុច ដូចជា៖
គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មាន ការចែកចាយដាំដុះផលិតគ្រឿងញៀនខុសច្បាប់ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធជាតិផ្ទុះគ្រប់ប្រភេទ គ្មានអំពើអនាចារ្យ ការជួញដូរស្ត្រីកុមារ អំពើហឹង្សាគ្រួសារ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន--) មានវិធានការទប់ស្កាត់គ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានករត្រួតពិនិត្យខុសច្បាប់( កុងត្រូលជជុះ) លោក ក៏បានបញ្ជាក់ជូនទៅតាមចំណុចលំអិតនិងសំណូមពរឲ្យ អាជ្ញាធរនិងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នាទើបសង្គម មានការរីកចម្រើន។
នាឱកាសនោះដែរ លោកអភិបាលរងខណ្ឌព្រែកព្នៅ ក៏បានមានមតិបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋស្នើសុំឲ្យ សមត្ថកិច្ចបន្តការសហការគ្នាលើការប្រតិបត្តិការបង្ក្រាបបទល្មើស ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននិងបញ្ហាប្រឈមនានាក៏ដូចជា សំណូមពរដែលគណៈបញ្ជាការឯកភាព នឹងខិតខំបន្តការដោះស្រាយឲ្យបាន តាមលទ្ធភាពដែលមានហើយបើសំណូមពរធំៗនិងពាំនាំស្នើទៅថ្នាក់លើថ្នាក់ ជាតិជួយដោះស្រាយបន្ត ចំពោះលើការប្រតិបត្តិការបង្ក្រាបបទល្មើសដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវ ជួយផ្ដល់ព័ត៌មាន ជៀសវាងមានករណីកើតឡើងយើងមិនបានទប់ស្កាត់បានទាន់ពេល ហើយបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទដែលបានផ្សព្វផ្សាយ មកកាន់មេភូមិ ប៉ុស្ត៍ ហើយវេទិកានេះមិនមែនរៀបចំតែម្ដងទេក្នុង១ឆ្នាំគឺថ្នាក់សង្កាត់ ត្រូវរៀបជុំឲ្យបាន៣ដងយ៉ាងហោចណាស់។ដូចនេះសូមបងប្អូនមេត្តាទទួល ជ្រាបហើយបើមានបញ្ហាប្រឈមត្រូវ ហ៊ានលើកឡើងដើម្បីយើងធ្វើការកែតម្រូវនូវចំណុចអសកម្មទាំងឡាយនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ។
បន្ទាប់មក ក្រុមការងារបានចែកអត្តញ្ញាណប័ណ្ណធ្វើរួច គំរូថ្មី ដល់អ្នកចូលរួមចំនួន២៣៧សន្លឹកនិងបានណែនាំឲ្យរក្សាទុកវា ជាឯកសារគតិយុត្តិសម្រាប់ការប្រើប្រាស់បើសិនករណីខូចរឺបាត់សូម រាយការណ៍មកសមត្ថកិច្ចជៀសវាងមានបញ្ហាសាម៉ីខ្លួនមិនបានដឹង។
នៅទីបញ្ជប់លោក អភិបាលរងខណ្ឌព្រែកព្នៅ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកសមាជិកាដែល បាន ចូលរួមក្នុវវេទិកាថ្ងៃនេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕