ក្រចេះត្បូងឃ្មុំ៖ពិធីបើកការដ្ឋានសាងសង់ស្ពានកំពង់រាំង ប្រវែង ១៥០ម៉ែត្រ ទទឹង ១២,៩ ម៉ែត្រ តភ្ជាប់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៥ក្រោ មអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ក្នុងពិធីនោះដែរមានការនិមន្តចូលរួមពីព្រះសង្ឃឯកឧត្តមអភិបាលខេត្តក្រចេះនិងខេត្តត្បូងឃ្មុំអភិបាលស្រុកឆ្លូងនិងអភិបាលស្រុកតំបែរ មន្ត្រីសាលាស្រុក កម្លាំងប្រដាប់អាវុធក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយកនាយករង លោកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរូមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
បន្ទាប់ពីស្ដាប់ធ្វើរបាយការណ៍របស់ អាជ្ញាធរខេត្តក្រចេះត្បូងឃ្មុំបានថ្លែងជូនដល់គណៈអធិបតីនិងអ្នកចូលរួចមក។ ថ្លែងក្នុងឱកាសនោះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រចាំការដំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសំណេះសំណាល ជាមួយអ្នកចូលរួម មានព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និង បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ ចំណុះខេត្តទាំង២ដែល កសាងបាននូវសមិទ្ធផលបានច្រើនបែបនេះ ហើយ ឯកឧត្តមក៏ បានឱ្យតម្លៃខ្ពស់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទស្ពាន ជាវិស័យមួយដែលបានរួមចំណែកយ៉ាងច្រើនក្នុង ការអភិវឌ្ឍសង្គមកម្ពុជាមិនអាចខ្វះបាន។
ឯកឧត្តម ក៏បានបន្ថែមស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់លើការការពារសន្តិសុខនិង សមិទ្ធផលនេះឲ្យបានល្អប្រសើរ ហើយបើមានកើតករណីបទល្មើសត្រូវសហការទប់ស្កាត់និងស្វែងរកជនបង្ក យកមកទទួលទោសឲ្យបានបន្ទាប់មក ឯកឧត្តម បានចូលរួមបញ្ជានិងពិនិត្យនិងបើកការដ្ឋាននៃការស្ថាបនាស្ពានកំពង់រាំង ប្រវែង ១៥០ម៉ែត្រ ទទឹង ១២,៩ ម៉ែត្រ តភ្ជាប់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកឆ្លូង ខេត្តក្រចេះ ចាប់ពីពេលនេះតទៅ៕