ភ្នំពេញ៖នៅវេលាម៉ោង៨និ៣០នាទីយប់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកំលាំងចំរុះចុះធ្វើល្បាតជាទ្រុងទ្រាយធំតាមភូមិសាស្ត្រសង្កាត់ទាំង ១០ ដើម្បីបង្ការ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កំលាំងចូលរួមសហការចុះល្បាតនេះមាន៖-មន្ត្រីសាលាខណ្ឌ ១១នាក់/-កំលាំងអធិការនគរបាលខណ្ឌ ១៨នាក់/-កំលាំងកងរាជអាវុធហត្ថខណ្ឌ ២១នាក់/-កំលាំងសន្តិសុខសាលាខណ្ឌ ១៦នាក់
កំលាំងសរុប ៦៦នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកហែម ដារិទ្ធិ អភិបាល បានសំណេះសំណាលនិងមានមតិចុះសួរសុខទុក្ខប្រកបដោយភាពកក់ក្ដៅនៅតាមគោលដៅនិងពិនិត្យកំលាំង តាមប៉ុស្តិ៍ទាំង ១០នាឱកាសនោះ ព្រមទាំងបានឧបត្ថម្ភថវិកា ២០ម៉ឺនរៀលក្នុង ១ប៉ុស្តិ៍ និងកំលាំងប្រជាការពារក្នុង ១សង្កាត់ថវិកា ១០ម៉ឺនរៀលផងដែរ៕