ក្រុមគ្រួសារ​សប្បុរសជន​រស់នៅ​ប្រទេស​កាណាដា ចែក​បាយ​កញ្ចប់ សម្ភារៈ​សិក្សា​ដល់​សិស្ស​នៅ​សាលាបឋមសិក្សា​បា​ប្រី​យ៍

15-February-2016 | ដោយ មែន កំសត់

​ព្រៃវែង​៖​ដោយ​មើលឃើញ​សកម្មភាព​អប់រំ​ជា​វិស័យ​ចម្បង​និង​ស្ថានភាព​សិស្ស​កំពុង​ជួប​ការលំបាក​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​ក្រុម​ការ​អនិកជន​ខ្មែរ​នៅ​ប្រទេស​កាណាដា​ដឹកនាំ​ដោ​យ បងស្រី Oun You Aun និង​ក្រុមគ្រួសារ​សប្បុរសជនរ​ស់​នៅ​ប្រទេស​កាណាដា បាន​ចុះសាកសួរ​សុខទុក្ខ​និង​ចែក​បាយ​កញ្ចប់ សម្ភារៈ​សិក្សា​ដល់​សិស្ស​នៅ​សាលាបឋមសិក្សា​បា​ប្រី​យ៍ ភូមិ​បា​ប្រី​យ៍ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​កិច្ច​សំណេះសំណាល​នេះ​មានការ​ចូលរួម​ពី​លោក​មេឃុំ​ព្រែក​ចង្ក្រាន មេភូមិ នាយក​សាលា​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​សរុប​ចំនួន ២៨៥ នាក់ ស្រី​សរុប ១៣២ នាក់​ផងដែរ​។​


​បន្ទាប់ពី​ស្ដាប់​របាយ ការណ៍​របស់​លោកនាយ​ក​សាលាបឋមសិក្សា​បា​ប្រី​យ៍​បាន​អាន​ជូន​ស្ដីពី​ស្ថានភាព​សកម្មភាព​ក្នុង​វិស័យ​អប់រំ​នៅក្នុង​សាលា​រួចមក​នាឱកាស​នោះ​បងស្រី​Oun You Aun​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​លោកគ្រូ​អ្នកគ្រូ​ប្រកបដោយ​ក្ដី​រីករាយ​និង​បាន​សម្ដែង​នូវ​ទឹកចិត្ត​ក្ដី​ស្រឡាញ់​ជូន​សិស្សានុសិស្ស​សូម​កើតមាន​ចំពោះ​មាតាបិតា​និង​អ្នក​ក្បែរ​ខ្លួន​ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​នាពេល​អនាគត​។​

​បន្ទាប់មក​ក្រុមការងារ​បានផ្ដល់​ថវិកា​ជូន គ្រូ​សរុប ៦ នាក់ ក្នុង​ម្នាក់ៗ​ថវិកា​១០,០០០​រៀល​សិស្ស​ចំនួន​២៨៥​នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅ​ចំនួន ១ ក្បាល ប៊ិច ១ ដើម ខ្មៅ​ដៃ ១ ដើម បាយ ១ ប្រអប់ ទឹក​សុទ្ធ ១ ដប និង​ថវិកា​ចំនួន ២០០០ រៀល​។

តំណាង​នាយក​សាលា​បឋម​បា​ប្រី​យ៍​ក៏បាន​ថ្លែងអំណរគុណ​និង​សូម​គោរព និង​កោតសរសើរ​ដល់​បងស្រី Oun You Aun និង​ក្រុមគ្រួសារ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ និង​កម្មវិធី​មនុស្ស​ធ៌​ម​នៅក្នុង​ស្រុក​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​និង​លើក​កំពស់​វិស័យ​អប់រំ​ឲ្យ​មាន​ភាពប្រសើរ​នៅ​មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20235557

  • ថ្ងៃនេះ1891
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4841
  • ខែនេះ24891
  • ឆ្នាំនេះ1008111
  • សរុប20235557