លោក ម៉ន​នី បណ្ឌិត​រៀបចំ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​ស្រុក​ប្រចាំខែ​កុម្ភៈ​

15-February-2016 | ដោយ មែន កំសត់

​ព្រៃវែង​៖​នា​ព្រឹក​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​សាលាស្រុក​ស៊ីធរ​កណ្តាល បានរៀបចំ​កិច្ច គណៈបញ្ជាការ​ឯកភាព​ស្រុក ប្រជុំ​ប្រចាំ​ខែកុម្ភៈ​ដើម្បី​តាមដាន​សភាព​កា​រលើ​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង បាតុភាព​ខុសច្បាប់​នានា ដែល​បាន​កើតមានឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្រុក ក្រោម​អធិបតីភាព លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស៊ីធរ​កណ្ដាល​។​

​កិច្ចប្រជុំ​នេះ​ក៏ មានការ​ចូលរួម​រប​ស់លោក​លោកស្រី ប្រធានការិយាល័យ​កង​កម្លាំង​ទាំង​៣​អធិការនគរបាល​ស្រុក អ​វុ​ធ​ហត្ថ​ស្រុក បញ្ជាការ​សឹក​រង​ស្រុក លោក​មេឃុំ លោកនាយ ប៉ុស្តិ៍​រដ្ឋបាល សរុប ២៨ នាក់​ស្រី ៣​នាក់​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ស្ដីពី​ការអនុវត្ត​សកម្មភាព​ការងារ​គោល​ន​យ​បាយ​ភូមិ​ឃុំ​សុវត្ថិភាព​កន្លងមក​នា​ឱកាស​នោះដែរ លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស៊ីធរ​កណ្ដាល​បាន​មានមតិ​និង​បាន​ថ្លែង​នូវ​ការកើត​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​បណ្ដា​អង្គភាព​និង​ស្ថាប័ន​ដែល​បាន​សហការ​រួបរួម​ក្នុងការ​បង្ការ​បង្ក្រាប​គ្រប់​រូបភាព​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដូចជា​ការលុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់ ការផ្សព្វផ្សាយ​ការងារ​ចរាចរណ៍​គ្រឿងញៀន ការដោះស្រាយ​ការរំលោភបំពាន​ដី​សារ​ធា​រណៈ​ការដាំ​ឈូក​ក្នុង​ដីឡូត៍​និង​ទំនាស់​ផ្សេងៗ​ដែល​កើតមាន​ក្នុ​មូលដ្ឋាន​ស្រុក​ឃុំ ។បន្ទាប់មកសមាជិកសមាជិកាតាមបណ្ដាអង្គភាពលើកឡើងនូវចំណុចប្រឈមមួយចំនួនលើការងារមូលដ្ឋានដើម្បីជា

គន្លឹះនិងសម្រាប់ស្វែងរកដំណោះស្រាយ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុល   លើសពីនោះទៅទៀត

​លោក​អភិបាល​ក៏បាន​បន្តទៀត​ផងដែរ​ថា​ចំណុច​សកម្មភាព​បញ្ហា​ប្រឈម​យើង​ត្រូវ​ចូលរួម​បន្ត​ដោះស្រាយ​មិនមែន​ចាំតែ​ហៃអើ នោះទេ ត្រូវធ្វើ​ដោយ​មិន​ប្រកាន់​និន្នាការបក្សនយោបាយអ្វី​នោះទេ​ទើប​សង្គមជាតិ​វា​រីកចម្រើន ហើយ​លោក​ស្នើ​ដល់​សមត្ថកិច្ច​ត្រូវ​បន្ត​រួបរួមគ្នា​បន្ថែមទៀត​ចំពោះ​ការងារ​សេសសល់​ដើម្បី​អនុវត្តន៍​ឲ្យ​បានសម្រេច និង​ចំពោះ​ថ្នាក់ឃុំ​ត្រូវខិតខំ​បន្តការងារ​បម្រើសេវា​សាធារណៈ​តាមច្បាប់​កម្រៃ​សេវា​របស់​រដ្ឋ ហើយ​បើ​មាន​សភាពការណ៍​កើតឡើង​ត្រូវ​រាយការណ៍​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​តម្រូវ​ការចាំបាច់​ឬ​បញ្ហា​ដែល​យើង​ដោះស្រាយ​មិនបាន​គឺ​យើង​និង​បន្តទៅ​ថ្នាក់លើ​បន្ថែមទៀត​។

​ជាទី​បញ្ច​ប់លោក​អភិបាលស្រុក​ក៏បាន​ថ្លែងអំណរគុណ​ចំ​ពោះ​លោក​លោកស្រី​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាព​រីករាយ​និង​ទទួលខុសត្រូវ​ខ្ពស់​៕

ចំនួនអ្នកទស្សនា

    20235787

  • ថ្ងៃនេះ2121
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5071
  • ខែនេះ25121
  • ឆ្នាំនេះ1008341
  • សរុប20235787