ព្រៃវែង៖នៅវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦ដោយទទួលបានបញ្ជានិងការណែនាំពីឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃ វែង លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានចុះសាកសួរសុខទុក្ខនិងនាំយកថវិកាចូលរួមមរណទុក្ខដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសាររ
គ្រោះថ្នាក់ចរាចរណ៍នៅភូមិអន្លង់សរ៍ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ការចុះសួរសុខទុក្ខនិងចូលរួមបុណ្យសពនេះមានការចូលរួមពី លោកអធិការនគរបាលស្រុកលោកមេឃុំ មេភូមិ និងមន្ត្រីផ្សេងៗ ជាច្រើននាក់ផងដែរ។
នាឱកាសនោះលោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាលបានសម្ដែងនូវក្ដីអាណិតអាសូរជាពន់ពេក
និងបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ហើយលោកសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនិងសូមឲ្យវិញ្ញាណក្ខ័ន្ធនៃសពទៅកាន់សុខគតិភព។
បន្ទាប់ក្រុមការងារនិងលោកអភិបាលស្រុកក៏បាននាំយកថវិកាចំនួន ៤១០ ០០០រៀល ដែលជាអំណោយរបស់មូលនិធិមនុស្សធម៍ ដែលកនុងនោះរួមមានមូលនិធិសម្ដេចក្រឡាហោមស ខេង ចំនួន២០០,០០០ រៀលឯកឧត្តមអភិបាលខេត្ត ជា សុមេធី ១០០,០០០រៀល និង ការចូលរួមថវិកាពីអធិការស្រុក មេឃុំ ចំនួន១១០,០០០ រៀល មកប្រគល់ឱ្យគ្រួសារសពចាត់ចែងក្នុងកម្មវិធីបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថាកាលពីម៉ោង ៣ និង ៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅចំណុចភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង បណ្តាលអោយស្លាប់បុរសម្នាក់ នៅនឹងកន្លែង។
តំណាងគ្រួសារនៃសពក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលស្រុក និងក្រុមការងារដែលបានចំណាយពេលវេលានិងធនធានមកចូលរួមមរណទុក្ខនាពេលនេះហើយសកម្មភាពបែបនេះ ពិតជាបានបង្ហាញពីភាពយកចិត្តទុកដាក់ របស់ឯកឧត្តមជា សុមេធី អភិបាលខេត្ត ចំពោះបងប្អូនប្រជាពលរដ្ឋទង្វើបែបនេះពិតជាសក្ដិសមជាថ្នាក់ដឹកនាំដែលអោយមន្ត្រីក្រោមឱវាទ
យកតម្រាប់តាមក្នុងការបម្រើប្រជាពលរដ្ឋគ្របស្រទាប់វណ្ណៈនិងគ្រប់ទីកន្លែងក្នុងនាមប្រជាពលរដ្ឋ
សូមកោតសរសើរនិងសូមជូនពរដល់លោកអភិបាលស្រុកនិងក្រុមការងារជួបប្រទះតែសេចក្ដីសុខនិងសំណាងល្អនិងសុខសុវត្ថិភាព
ដើម្បីដឹកនាំការងារតាមការចាត់តាំងរបស់ថ្នាក់ជាតិ៕