ព្រៃវែង៖ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦សាលាស្រុកពោធិ៍រៀង បានរៀបចំពិធីប្រកាសតែងតាំង អភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀងក្រោម អធិបតីភាព ឯកឧត្តម ស្បោងសារ៉ាត់ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង។
ពិធីតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរង លោកអធិការ លោកមេបញ្ជាការ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញ ស្រុក លោកប្រធាន សមាជិកក្រុមប្រឹក្សាឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ។
ក្រោយពីបានស្ដាប់របាយការណ៍ស្ដីពីការអនុវត្តន៍ការងាររដ្ឋបាលដែនដី របស់លោកអភិបាលស្រុក ចាស់ដែលបានជូនរួចមក នាឱកាសនោះលោកនាយករដ្ឋបាលសាលាខេត្តព្រៃវែងបានឡើងអានអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល អនុក្រឹត្យលេខ១០០ អនក្រ.តត ចុះថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៦ស្តីពីការតែងតាំងមន្ត្រីរាជការក្នុងនោះសម្រេចតែងតាំង លោក សួន សុម៉ាលីន ជាអភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ចាប់ពីពេលប្រកាសនេះតទៅ។បន្ទាប់មកមាន ពិធីប្រគល់អនុក្រឹត្យស្ដីពីការតែងតាំងនិងការប្រគល់ត្រារដ្ឋបាល ស្រុកជូនលោកអភិបាលស្រុក ដែលទើបចូលកាន់តំណែងថ្មី លើសពីនេះទៅទៀតលោក លោក សួន សុម៉ាលីន ជា អភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ក៏បាន ឡើងធ្វើការប្ដេជ្ញាចិត្ត និងបានលើកឡើងថា លោកមានក្ដីសប្បាយរីករាយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលតែងតាំង លោកជាអភិបាលស្រុក ហើយលោកនឹងខិតខំអនុវត្តន៍ការងារតាមការចាត់ តាំងរបស់ ថ្នាក់ជាតិ ក្រសួង ខេត្ត បំរើសេវាសាធារណៈធានាបាននិរន្តរភាពសន្តិសុខសណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ឲ្យបានល្ងប្រសើរ ដោះស្រាយនូវរាល់សំណូមពរប្រជាពលរដ្ឋ អង្គភាពមន្ត្រីក្រោមឱវាទ កំណែទម្រង់រដ្ឋបាលសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សានិងគណៈអភិបាលក្រុង និងខិតខំគៀងគរការអភិវឌ្ឍមូលដ្ឋានក្រុងឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះដែរឯកឧត្តមជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែងបានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកាប្រកបដោយភាពកក់ក្ដៅ បំផុត ហើយឯកឧត្តមក៏បានធ្វើការណែនាំ ដល់លោកសួន សុម៉ាលីន អភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ដែលមកចូលកាន់តំណែងថ្មីនេះត្រូវខិតខំធ្វើការបំរើប្រជាពលរដ្ឋ ស្គាល់សុខ ទុក្ខប្រជាពលរដ្ឋ នៅជិតប្រជាពលរដ្ឋ ត្រូវបន្តការធ្វើផែនការការងារ ដើម្បីកិច្ចអភិវឌ្ឍន៍រួមមាន ៖១-លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទ២- រក្សាអោយបាននូវ សេចក្កីសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ/៣-ចូលរួមអភិវឌ្បន៍ ស្រុកអោយកាន់តែល្អប្រសើ បន្ថែមទៀត។/៤- ចូលរួមលើក កំពស់ បរិស្ថាន
៥- ផ្តល់ សេវា សាធារណ:ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។ហើយឯកឧត្តមក៏ សំណូមពរដល់អាជ្ញាធរសមត្ថកិច្ចត្រូវចូលរួមសហការលើការបង្ក្រាប បទល្មើស ចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុចនិងបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយលើការងារចារចរណ៍ឲ្យ បានទូលំទូលាយ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនសម្បូររុងរឿង ចីរកាល ។
បន្ទាប់មកឯកឧត្តមស្បោងសារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលចំណាយពេលចូលរួមការប្រកាសតែងតាំងនាឱកាសនេះប្រកបដោយក្ដីរីករាយ៕