អគ្គនាយក​ក្រសួងកសិកម្ម ពិនិត្យមើល កសិករ​ដាំ​បន្លែ​ស្ពៃក្ដោប​និង​ផ្សិតចំបើង​ក្នុង​ឃុំ​ព្រែក​តាន​ង់​

16-February-2016 | ដោយ មែន កំសត់



​កំពង់ចាម ៖​នៅ​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ​២០១៦ ឯកឧត្ដម​អគ្គនាយក​ក្រសួងកសិកម្ម ឯកឧត្តម​អគ្គលេខាធិការរង រួម​ដំណើរ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម​បាន​ទៅពិនិត្យ​មើល កសិករ​ដាំ​បន្លែ​ស្ពៃក្ដោប​និង​ផ្សិតចំបើង​ក្នុង​ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន​ខេត្តកំពង់ចាម ។​

​កិច្ច​ត្រួតពិនិត្យ​នេះ​មាន​ករ​ចូលរួម​ពី​លោក​ ផេ​ន ​សុផល ​អភិបាលស្រុក មន្ត្រី​សាលាស្រុក​ក្រុមប្រឹក្សាឃុំ មេភូមិ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​និង​ប្រជាកសិករ​ជាច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ​ឯកឧត្ដម​អគ្គនាយក​ក្រសួងកសិកម្ម​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​ប្រជាកសិករ​និង​បានលើកឡើង​អំពី​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងកសិកម្ម​ដើម្បី​លើក​កំពស់​វិស័យ​កសិកម្ម​ជនបទ​ឲ្យ​មានការ​រីកចម្រើន​និង​បាន​ណែនាំ​បង្ហាញ​ប្រជាកសិករ​ឲ្យ​ចេះ​អនុវត្តន៍​ទៅតាម​ក្បួនខ្នាត​បន្ថែម​និង​បទពិសោធន៍​ដែលមាន​ស្រាប់​ហើយ​ថ្នាក់ដឹកនាំ​ក្រសួង​បាន​កោតសរសើរ​លើ​ស្នាដៃ​កសិករ​ដែល​បាន​ប្រឹងប្រែង​ផលិត​ដំណាំ​បន្លែ​និង​ផ្សិត​បានល្អ​សម្រាប់​ជា​ប្រាក់ចំណូល​ក្នុង​គ្រួសារ​៕

ចំនួនអ្នកទស្សនា

    20235627

  • ថ្ងៃនេះ1961
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4911
  • ខែនេះ24961
  • ឆ្នាំនេះ1008181
  • សរុប20235627