ភ្នំពេញ៖វេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៦កុម្ភៈ.២០១៦ កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ ដឹកនាំដោយលោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅជួយសំរួលចរាចណ៍ នៅតាមផ្លូវមុនីរ៉េត និងផ្លូវ ចំការដូង កុំពុងស្ទះចរាចណ៍។ ហើយ សង្កេតឃើញថា បងប្អូន ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវនេះ លែងមានជិះបញ្ច្រាសទៀតហើយ ដោយបានពន្យល់ណែនាំជាបន្តបន្ទាប់៕