ភ្នំពេញៈនៅវេលាម៉ោង ១២និង៣០នាទី ដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែ កុម្ភ: ឆ្នាំ២០១៦ ក្រុមការងារសណ្តាប់ធ្នាប់ភូមិសង្កាត់ និងក្រុមយុវជន ដឹកនាំដោយ ឯកឧត្តម ឡេង ប៊ុនតេង ប្រធានក្រុមកាងារចុះសង្កាត់ លោកស្រី សុខ ណារី ចៅសង្កាត់រងទី១ សហការជាមួយនគរបាលប៉ុស្តិ៍ និងមន្ត្រីសាលាខណ្ឌ បានចុះល្បាតនៅចំនុចទីតាំងសំខាន់ៗមួយចំនួនក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ដើម្បីពិនិត្យមើលរាល់ភាពអសកម្មផ្សេងៗ។
ជាលទ្ធផលយើងបានធ្វើការអប់រំណែនាំយុវជនអ្នកដើរលេងយប់និងជាមុខសញ្ញាក្មេងទំនើងបាន០៣ករណី និងបញ្ជូនមុខសញ្ញាទៅប៉ុស្តិ៍០១ករណីដើម្បីធ្វើការអប់រំនិងកិច្ចសន្យា.។
នាឱកាសនោះក្រុមការងារក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការ និងចូលរួមថែរក្សាសន្តិសុខនិងចូលរួមអនុវត្តន៍ ភូមិឃុំមានសុវត្ថិភាពទាំងអស់គ្នា ដើម្បីសង្គមជាតិមានការអភិវឌ្ឍ៕