ឯកឧត្តម ជា សុ​មេធី​សំណេះសំណាល​សួរសុខទុក្ខ​អាជីវករ​អ្នកលក់ដូរ​ក្នុង​ផ្សារ​ព្រៃវែង​

17-February-2016 | ដោយ មែន កំសត់


​ព្រៃវែង​ ឯកឧត្តម  ជា សុ​មេធី អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង ដ៏​មាន​ប្រជាប្រិយភាព កំពុង​ធ្វើខ្លួន​ស្មើនឹង​ប្រជាពលរដ្ឋ​ធម្មតា​មួយរូប ស្របពេល ដែល​សកម្មភាព​ជាច្រើន​របស់លោក​គឺ ផ្សារភ្ជាប់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្តព្រៃវែង​ទាំងមូល ។ ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០១៦ នេះ​ឯកឧត្តម ជា សុ​មេធី អមដំណើរ​ដោយ មន្ត្រី​ថ្នាក់​ខេត្ត និង​លោក​អភិបាលក្រុង​ព្រៃវែង បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​អាជីវករ​អ្នកលក់ដូរ​ក្នុង​ផ្សារ​ព្រៃវែង និង​បាន​ចូល​ទទួល​អាហារ​ពេល ព្រឹក​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​ថែម​ទៀតផង ។​
 ជាងនេះទៅទៀត ​អភិបាលខេត្ត និង​ប្រតិភូ​អម​អមដំណើរ បាន​បន្ត​អញ្ជើញ​សួរ       សុខទុក្ខ​លោកយាយ លោកតា បងប្អូន សិស្សានុសិស្ស ក្នុង​សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ដោយ​កាយវិការ​សាមញ្ញ និង​រីករាយ​បំផុត ។​
 សកម្មភាព​នេះ សបញ្ជាក់​អោយឃើញថា ឯកឧត្តម​ជា សុ​មេធី ជានិច្ចកាល តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​អ្វីៗ​ទាំងអស់ សក្តិ​សមជា​ថ្នាក់ដឹកនាំ​ល្អ និង​ជា​ឪពុកម្តាយ​ដ៏​ប្រពៃ​របស់​ប្រជាពលរដ្ឋ​មែន ៕
 

ចំនួនអ្នកទស្សនា

    20235417

  • ថ្ងៃនេះ1751
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4701
  • ខែនេះ24751
  • ឆ្នាំនេះ1007971
  • សរុប20235417