ព្រៃវែង៖ ដោយសារសកម្មភាពនិងទឹកចិត្តប្រកបដោយមនុស្សធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំដែលតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយទើបទង្វើគ្រប់រូបភាពរបស់លោកអភិបាលស្រុកវ័យក្មេងរូបនេះកំពុងទទួលបានប្រជាប្រីយភាពពីគ្រប់មជ្ឈដ្ឋាននិងថ្នាក់ដឹកនាំក្រោមឱវាទរបស់ខ្លួនកម្រមានថ្នាក់ដឹកនាំស្រុកដែលគិតគូរពីទុក្ខលំបាកដូចលោកអភិបាលស្រុករូបនេះឡើយ តែទោះជានឿយហត់ការងារក៏ លោកស៊ូទ្រាំមិនរាថយដើម្បីសង្គមជាតិនិងប្រជាពលរដ្ឋ ជាក់ស្ដែងនៅថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០១៦ នេះ លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បន្ទាប់ពីទទួលបានរបាយការណ៍ពីថ្នាក់ឃុំ លោកអភិបាលស្រុកបានដឹកនាំក្រុមការងារ ទៅចូលរួមបុណ្យសពប្រជាពលរដ្ឋក្រីក្រ ចំនួន៣នាក់នៅភូមិកោងស្រែ ភូមិ ព្រុំមុន្នី ភូមិអំបែងចេះ ឃុំលេ្វ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។
ពិធីចូលរួមមរណទុក្ខនេះមានការចូលរួមពីលោកឡុង ប៊ុនធឿន អធិការនគរបាលស្រុកលោកប្រធានការិយាល័យអប់រំស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ នគរបាល មេភូមិ រួមនិងមន្ត្រីផ្សេងៗជាច្រើននាក់ផងដែរ។
នាឱកាសនោះលោកម៉ននី បណ្ឌិតអភិបាលស្រុកស៊ីធរកណ្ដាលក៏បានសម្ដែងនូវការចូលរួមនិងសូមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសពនិងសូមឧទ្ទិសកុសលមគ្គផលជូនដល់វិញ្ញាណក្ខ័ន្ធសពសូមឲ្យទៅកាន់បរមសុខ។បន្ទាប់មកលោកអភិបាលបាននាំយកអំណោយ ជាមូលនិធិមនុស្សធម៍សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់អ្នក អ្នកស្លាប់ ២នាក់ជាអតីតគ្រូបង្រៀន ក្នុងនោះ ការិយាលយ័អប់រំស្រុក មានមូលនិធិគ្រូបង្រៀន ៨០០ ០០០រៀល និង មូលនិធីស ខេង ២០០ ០០០រៀល ទៀត សរុបទទួលបាន ១០០០ ០០០៛ និងមី១កេស បានផងដែរ។ដោយឡែកប្រជាពលរដ្ឋ ម្នាក់ទៀត ទទួលបាន មូលនិធីមនុស្សធម៍ស ខេង ២០០ ០០០រៀល និង មី ១កេសផងដែរ ។
ឆ្លើយតបទៅនឹងសន្តានចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំស្រុកតំណាងគ្រួសារសពក៏បានសម្ដែងនូវការត្រេកអរនិងសូមថ្លែងអំណរគុណយ៉ាងជ្រៅចំពោះការយកចិត្តទុកដាក់ប្រកបដោយសមភាពសមញ្ញសក្ដិសមជាថ្នាក់ដឹកនាំគម្រូរបស់រាស្ត្រពិតៗសកម្មភាពសប្បុរសនេះ សបញ្ជាក់ថាអ្នកដឹកនាំនៅជាប់ជាមួយមូលដ្ឋាននិងរង់ចាំដោះស្រាយនូវរាល់ក្ដីកង្វល់ក្នុងក្របខណ្ឌស្រុកតាមគោលនយោបាយយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនធ្វើឲ្យរាស្ត្រខកចិត្តនោះឡើយ រិតតែបន្ថែមជំនឿចិត្តកាន់តែខ្លាំងលើការងារដ៏ប្រពៃរបស់លោកអភិបាល ក្រោយមក ក្រុមគ្រួសារនៃសពក៏បានជូនពរសព្វសាធុការបវរប្រសើរនិងសេចក្ដីសុខគ្រប់ប្រការកើតមានដល់លោកអភិបាលនិងក្រុមការងារកុំបីឃ្លៀងឃ្លាតឡើយហើយដឹកនាំការអភិវឌ្ឍមូលដ្ឋានទទួលបានជ័យជំនះរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ៕