ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ​២០១៦

17-February-2016 | ដោយ មែន កំសត់


ភ្នំពេញ ៖ វេលា​ម៉ោង ១៤​និង​៣០​នាទី ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​សាល ប្រជុំ​សាលាសង្កាត់​ព្រែក​តាសេក ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៣ បានរៀបចំ​បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ខឹម ខឿន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ តំណាង​លោក អឿ ស៊ីផុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក ។​
​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ នាយប៉ុស្តិ៍ មន្ត្រីសង្កាត់ មេភូមិ​ទាំងអស់ សរុប​ចំនួន ១៩​នាក់​។​
​កិច្ចប្រជុំ​ផ្តោតលើ​របៀបវារៈ​សំខាន់​ដូចជា​៖
១-​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​ប្រចាំ​ខែមករា ឆ្នាំ​២០១៦
២-​ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​សង្កាត់​
៣-​ការងារ​ផ្សេងៗ​៖ ស្តីពី​ការត្រៀម​ផ្លាស់ប្តូរ និង​ផ្តល់​សៀវភៅ​ស្នាក់នៅ​(​ក​២)​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

​បន្ទាប់ពី​ស្ដាប់​របាយការណ៍​សកម្ម​ភាព​ការងារ​រយៈពេល​១​ខែ​កន្លងមក​នាឱកាស​នោះ​លោក​ ខឹម ខឿន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ តំណាង​លោក អឿ ស៊ីផុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក​បាន​មានមតិ​សំណេះសំណាល​និង​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អ​ង្គ​ភាព​ដែល​បាន​ខិ​ខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​ធនា​បាន​សុខ​សុវត្ថិភាព​ល្អប្រសើរ​លោក​ក៏បាន​ស្នើ​ដល់​មេភូមិ ប៉ុស្តិ៍នគរបាល​និង​ក្រុមប្រឹក្សា​បង្កើន​ការយកចិត្តទុកដាក់​លើ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព បង្កើន​ការបម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ លើ​លិខិត​នានា តាម​សេវា​ថ្នាក់ក្រោម​ជាតិ ការចុះ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​រាល់​សំណូមពរ​តម្រូវការ​ឲ្យ​បាន​ទាន់ពេលវេលា និង​ស្នើ​ដល់​សហ​ការជួយ​ផ្សព្វ​ភ្សា​យ​ចូលរួម​ការងារ​ធ្វើ​សៀវភៅ​គ្រួសារ​ក​២​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ស្ថិតិ​ឲ្យ​បានច្បាស់លាស់​៕

ចំនួនអ្នកទស្សនា

    20235567

  • ថ្ងៃនេះ1901
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4851
  • ខែនេះ24901
  • ឆ្នាំនេះ1008121
  • សរុប20235567