ភ្នំពេញ៖លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ តំណាងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌបានអញ្ជើញចូលរួមជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (អ.ម.ត) និងសមាគមអញ្ជើញចូលរួមជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញចូលរួមជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ ពិនិត្យជំងឺ និងយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៨០០.០០០រៀល របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត និង TYDA។
ពិធីសំណេះសំណាលក៏មានការចូលរួមពីលោកអនុសាខាកាកបាទខណ្ឌ សសយកខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
ក្រោយពីបានស្ដាប់របាយការណ៍របស់តំណាងអនុសាខាកាកបាទក្រហមខណ្ឌ ស្ដីពីការអនុវត្តផែនការសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក៏ដូចជាការចូលរួមផ្ដល់សំភារៈ ថវិការបស់សប្បុរសជនទាំងក្នុងក្រៅស្រុកជំរាបជូនដល់គណៈអធិបតី និងអ្នកចូលរួមរួចមក ។
នាឱកាសនោះលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញមានមតិសាកសួរសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ លើសពីនេះទៅទៀតលោក ក៏បានបញ្ជាក់ពីទិសដៅកិច្ចអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែនឹកគិតនិងដោះស្រាយនូវរាល់ទុក្ខលំបាកជូនដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានមិនប្រកាន់និងរើសអើង ឲ្យតែបានទទួលនូវរបាយការណ៍ពីបណ្ដាមូលដ្ឋាន លោក ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង សប្បុរសជនដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនចូលរួមលើការងារមនុស្សធម៌ ប្រកបដោយទឹកចិត្តស្មោះត្រង់និងតាមយុទ្ធសាស្ត្រកិច្ចអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។
បន្ទាប់មក ក្រុមការងារបាធ្វើការផ្ដល់នូវសំភារៈនិងថវិកាទៅឧបត្ថម្ភជូនលោកយាយ ថោង ទូច មានជន្មាយុ ១០០ឆ្នាំ ស្ថិតនៅផ្លូវលេខ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទឹកប្រាក់៨០០,០០០រៀលនិងគ្រឿងឧបភោគមួយចំនួនផងដែរ៕
៕