ភ្នំពេញ៖នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះ តាមគ្រួសារនិមួយៗ នៅភូមិព្រែកតាគង់១ ។
ពិធីនេះមានការចូលរួមពីលោកចៅសង្កាត់រង ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា ក្រុមយុវជននិងប្រជាពលរដ្ឋផងដែរ។
នាឱកាសនោះ២០១៦ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានមានមតិសំណវសំណាលទៅកាន់បងប្អូនប្រកបដោយភាពកក់ក្ដៅហើយស្នើសូមឲ្យ បងប្អូនប្រជាពលរដ្ឋ យកទៅថែរក្សាទុកឲ្យបានគង់វង្សសម្រាប់ប្រើប្រាស់បើករណីបាត់ឬខូបសូមរាយការណ៍ជូនសមត្ថកិច្ច ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលទទួលបាន អត្តសញ្ញាប័ណ្ណ ដោយបានលោកចៅសង្កាត់និងក្រុមការងារបានចំណាយពេលចុះមក ចែកជូនដល់ផ្ទះរបស់ពួកគាត់ ៕