ភ្នំពេញ៖ នៅថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៦នៅភូមិព្រែកតានូលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានដឹកនាំ មន្ត្រីសង្កាត់ មេភូមិ បានចុះពិនិត្យការដាក់លូដែលជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាសារធារណៈ។
បើយោងតាមការបញ្ជាក់របស់លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឲ្យដឹងដែរថា ដោយមានសំណូមពររបស់ពលរដ្ឋស្នើសូមក្នុងវេទិការសាធារណៈគឺតម្រូវឲ្យថ្នាក់សង្កាត់មកពិនិត្យមើលការសាងសង់ដាក់លូ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដើម្បីពិនិត្យលើការប៉ះពាល់សម្បតិសាធរណៈនិងប្រជាពលរដ្ឋហើយសង្កាត់និងមានវិធាពការទប់ស្កាត់មិនឲ្យមានទ្រង់ទ្រាយធំ ហើយសង្កាត់និងមានផែនការតាមដានរាល់ការស្ថាបនារបស់ក្រុមហ៊ុននិយាយរួមពិនិត្តមើលបទដ្ឋានបច្ចេកទេសដើម្បីងាយស្រួលនិងមានចំណាត់បន្តទៀត៕