លោក​ផេ​ន សុផល​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធី​បិទ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន ០២ ខ្សែ នៅ​ឃុំ​មហាខ្ញូង​

17-February-2016 | ដោយ មែន កំសត់



​កំពង់ចាម​៖​នៅ​ព្រឹក​ថ្ងៃទី ១៧​ខែកុម្ភៈ​ឆ្នាំ​២០១៦ លោក​ផេ​ន សុផល អភិបាលស្រុក​កោះសូទិន និង លោក​អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកំពង់ចាម​បាន​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធី​បិទ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន ០២ ខ្សែ នៅ​ឃុំ​មហាខ្ញូង ។​
​ក្នុង ពិធី​នោះដែរ​មានការ​ត​ចូលរួម​ពី​លោក​លោកស្រី អភិបាលរង​ស្រុក និង មន្ត្រី​សាលាស្រុក កម្លាំងប្រដាប់អាវុធ​ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល លោកនាយក​នាយករង លោក​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​រូ​ម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន នាក់​ប្រមាណ​២២០​នាក់ ។​

 បន្ទាប់ពី​ស្ដាប់​ធ្វើ​របាយការណ៍​របស់ លោក​ហ៊ាង​ ប្រាក់ ​មេឃុំ​មហាខ្ញូង ដែល​បាន​អាន ជូន​ដល់​គណៈអធិបតី​និង​អ្នក​ចូល រួចមក​។ ថ្លែង​ក្នុងឱកាស​នោះ​លោក​ផេ​ន សុផល អភិបាលស្រុក​កោះសូទិន  បាន សំណេះសំណាល ជាមួយ​អ្នកចូលរួម មាន​ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ និង បាន​សំដែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ ឃុំ​ដែល កសាងបាន​នូវ​សមិទ្ធផល​បាន​ច្រើន​បែបនេះ ហើយ លោក​ក៏ បានឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ជនបទ​ស្ពាន ជា​វិស័យ​មួយ​ដែល​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង ការអភិវឌ្ឍ​សង្គម​កម្ពុជា​មិនអាច​ខ្វះ​បាន​។​

​លោក ក៏បាន​បន្ថែម​ស្នើ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការការពារ​សន្តិសុខ​និង សមិទ្ធផល​នេះ​ឲ្យ​បានល្អ​ប្រសើរ ចូលរួម​ការអភិវឌ្ឍ​និង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​អនុវត្តន៍​តាមច្បាប់​កម្រៃ​សេវា​សំដៅ​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕


ចំនួនអ្នកទស្សនា

    20235517

  • ថ្ងៃនេះ1851
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4801
  • ខែនេះ24851
  • ឆ្នាំនេះ1008071
  • សរុប20235517