​លោក ផេ​ន សុផល អភិបាលស្រុក​កោះសូទិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបពិភាក្សា​និង​កំណត់​ព្រំប្រទល់​បឹង​បុរស

17-February-2016 | ដោយ មែន កំសត់



 កំពង់ចាម​៖​នៅ​សាលាឃុំ​ព្រែក​តាន​ង់​នា ព្រឹក​ថ្ងៃទី ១៧​ខែកុម្ភៈ​ឆ្នាំ​២០១៦ លោក ផេ​ន សុផល អភិបាលស្រុក​កោះសូទិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបពិភាក្សា​និង​កំណត់​ព្រំប្រទល់​បឹង​បុរស​ឡូ​តិ៍​លេខ​៨​។​

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ុក​ណារិន នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ចាម គ​ណះ​កម្ម​ការ​សហគមន៍​នេសាទ លោក​មេឃុំ​នាយ ប៉ុ​ស្ត៍ (​ឃុំ​ល្វេ កំពង់​រាប ព្រែក​តាន​ង់​)​និង​មេភូមិ​ពាក់​ព​ន្ធ័ ។​

នាឱកាស​នោះ​លោក​ ផេ​ន សុផល អភិបាលស្រុក​កោះសូទិន​បាន​មានមតិ​និង​ជំរាបជូន​អំពី​និតិ​វិធី​ច្បាប់​និង​ឯកសារ​ដែល​ពាក់ព័ន្ធ​នៃ​ការងារ​ជលផល ការបង្កា​បង្ក្រាប​បទល្មើស ហើយ​ការងារ​បោះបង្គោល​ព្រំដែន​ឡូ​តិ៍​នេសាទ​វា​មាន​សារៈសំខាន់​ដើម្បី​កំណត់​ទីតាំង​និង​ការគ្រប់គ្រង​ព្រំព្រទល់​បឹង​ឲ្យ​កាន់តែច្បាស់​ជៀសវាង​មានការ​រំលោភបំពាន​ឬ​ការប្រកប​អាជីវកម្ម​ដាំ​ដំណាំ​ដូចជា​ឈូក​និង​ការប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​ក្នុង​បឹង​ដែលជា​អាករ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​៕

ចំនួនអ្នកទស្សនា

    20235517

  • ថ្ងៃនេះ1851
  • ម្សិលមិញ2941
  • សប្តាហ៍នេះ4801
  • ខែនេះ24851
  • ឆ្នាំនេះ1008071
  • សរុប20235517