កំពង់ចាម៖នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦ នៅមន្ទីពេទ្យខេត្តកំពង់ចាមបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្ដល់ឈាម និង អគារពិសោធន៍ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ពិធីសម្ពោធនេះមានវត្តមានចូលរួមពីឯកឧត្តមលន់លឹមថៃ អភិបាលខេត្តកំពង់ចាម លោកប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីរាជការសុខាភិបាលខេត្ត ស្រុកប្រិបត្តិ ប្រធានមណ្ឌលសុខភាព តំណាងអភិបាលក្រុងស្រុកនិងមន្ត្រីដែលពាក់ព័ន្ធផ្សេងច្រើននាក់ផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក គឹម ស៊ូភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តស្ដីពីការកសាងសមិទ្ធផល អគារមជ្ឈមណ្ឌលផ្ដល់ឈាម និង អគារពិសោធន៍ នៅមន្ទីពេទ្យខេត្តកំពង់ចាមនិងប្រភពជំនួយ រួមទាំងគារគ្រប់គ្រងបុគ្គលិកពេទ្យ សកម្មភាពបំពេញការងាររបស់មន្ត្រីជូនគណៈអធិបតីនិងអ្នកចូលរួមស្ដាប់រួចមកនាឱកាសនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួសុខាភិបាលបានមានមតិនិងសំណេះសំណាលទៅកាន់អង្គពិធីនិងបានកោតសរសើររបស់ថ្នាក់ដឹកនាំមន្ទីររួមនិងការសហការរបស់អាជ្ញាធរខេត្តស្រុកឃុំ ឈរលើគោលនយោបាយដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូចជាការផ្ដល់ប្រាក់លើកទឹកចិត្តដល់ឆ្មបសម្រាលកូនកាត់បន្ថយសេវាសុខាភិបាលលើកលែងមិនយកសេវាអ្នកក្រីក្រ ជនពិការ។ល។ ឯកឧត្តមបានបន្តទៀតដែរថា សមិទ្ធផលអាគារនេះមានតម្លៃរហូតដល់១,០២៦,០០០ដុល្លាសហរដ្ឋអាមេរិកដែលក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលនិងពលរដ្ឋអាមេរិកដែលរួមរួមគ្នា។
ឆ្លៀតឱកាសនោះឯកឧត្តមក៏បានស្នើដល់លោកប្រធានមន្ទីរត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារ មានផែនការប្រជុំទៀងទាត់ពិនិត្យស្វែងរកបញ្ហប្រឈមហើយត្រូវដោះស្រាយឲ្យបានល្អត្រូវអប់រំអត្តចារិតពេទ្យសីលធម៌និងចុះតាមដានពិនិត្យមើលតាមមណ្ឌលសុខភាពដើម្បីកែតម្រូវមន្ត្រីអសកម្មមួយចំនួនព្រោះថាវិស័យសុខាភិបាលជាផ្នែកសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ដោយពុំអាចខ្វះបានឡើយ ហើយថ្មីនេះមានការរិះគន់ខ្លាំងៗពីប្រជាពលរដ្ឋនៅតាមពេទ្យមួយចំនួនដូចនេះយើងត្រូវធ្វើការកែសម្រួលឲ្យបានល្អ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕