ភ្នំពេញ៖នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតក្នុង ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២បានចុះ សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានចែកអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃ។
ពិធីនេះមានការចូលរួមពីសមាជិកា ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសាលាសង្កាត់ និងអនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១២៩ នាក់ ។
នាឱកាសនោះ លោកវ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានមានមតិសំណវសំណាលទៅកាន់បងប្អូនប្រកបដោយភាពកក់ក្ដៅហើយស្នើសូម ឲ្យ បងប្អូនប្រជាពលរដ្ឋ យកទៅថែរក្សាទុកឲ្យបានគង់វង្សសម្រាប់ប្រើប្រាស់បើករណីបាត់ឬខូប សូមរាយការណ៍ជូនសមត្ថកិច្ច ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលទទួលបាន អត្តសញ្ញាប័ណ្ណ ដោយបានលោកចៅសង្កាត់និងក្រុមការងារបានចំណាយពេលចុះមក ចែកជូនដល់ផ្ទះរបស់ពួកគាត់ ៕ -