ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ នាសាលប្រជុំសាលាខណ្ឌព្រែកព្នៅ លោក មុត ពិសី នាយករងរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការស្រង់ស្ថិតិប្រព័ន្ធធារាសាស្ត្រនិងសំណង់ក្នុងសង្កាត់ទាំង៥ នូវចំនួនរឺហ្គាលូ និងលូទាំងអស់ថាតើខូចប៉ុន្មាន ? ប្រើការបានប៉ុន្មាន ដើម្បីមានមូលដ្ឋានក្នុងការជួសជុលឲ្យបានទាន់ពេលវេលាមុនរដូវវស្សាចូលមកដល់ ។
កិច្ចប្រជុំមានការចូលរួមពីលោកចៅសង្កាត់ ស្មៀនសង្កាត់និងការិយាល័យដែលពាក់ព័ន្ធផងដែរ។
នាឱកាសនោះលោក មុត ពិសី នាយករងរដ្ឋបាលបានមានមតិជំរាបជូនដល់អង្គប្រជុំពិសេសអាជ្ញាធរសង្គាត់និងការិយាល័យជំនាញត្រូវសហការស្រង់ស្ថិតិខាងលើនេះឲ្យបានច្បាស់ដើម្បីងាយស្រួលយើងក្ដាប់ហើយចំពោះករណីសំណង់ទាំងនោះខូចខាតស្នើសុំធ្វើការជួសជុល៕