ភ្នំពេញ៖នៅថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ២០១៦ វេលាម៉ោង៨និង ០០ នាទីយប់គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅដឹកនាំដោយលោក.ទូច សាលីន អភិបាលរងខណ្ឌបានដឹកនាំកំលាំងចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ គ្រឿងស្រវឹង និងអប់រំច្បាប់ចរាចរស្ថិតត្រង់ភូមិ ធ្លក ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កិច្ចប្រតិបត្តិការមានការចូលរួមនិង ប្រើប្រាស់កំលាំងសរុប ៤០ នាក់រួមមាន ៖
១.លោក.សួស សុខា អធិការរងខណ្ឌ
២.លោក.ម៉ាង សុខុម ជំនួយការមេបញ្ជាការសឹករងខណ្ឌ
៣.លោក.សួន សំអឿន នាយប៉ុស្តិ៍គោករកា
៤.កំលាំងអធិការនគរបាលខណ្ឌ ១៦ នាក់
៥.មន្ត្រី ប៉ុស្តិ៍នគរបាលគោករកា ០៥ នាក់
៦.មន្ត្រីអាវុធហត្ថខណ្ឌ ០៥ នាក់
៧.ប្រជាការពារខណ្ឌ ០៧ នាក់
៨.ប្រជាការពារសង្កាត់ ០៣ នាក់ ។
កម្លាំងក៏បានចេញសកម្មភាពទៅតាមគោលដៅរៀងៗខ្លួនរហូតដល់ម៉ោង១រំលងអាធ្រាត្រទើបបញ្ឈប់៕