ពេជ្រ កែវ​មុនី​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​ទីតាំង​ផ្លូវ​

18-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង ១៧​និង​០០ នាទី​នា​ល្ងាច​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​ទីតាំង​ផ្លូវ​មួយកន្លែង ស្ថិតនៅ​ក្រុមទី​៤ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​នាឱកាស​នោះ​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​បាន​មានមតិ​បញ្ជាក់ថា​ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ផ្លូវ​ដែល​ពលរដ្ឋ​បាន​សំណូមពរ​មក​ខ្ញុំ​ផ្ទាល់​តាមរយៈ Acounnt facebook របស់ខ្ញុំ ដោយ​សំណូមពរ​អោយ​ខ្ញុំ​ជួយ​ស្ថាបនា​ផ្លូវ​នេះ​ជូន​គាត់ ដោយហេតុថា​នៅ​តំបន់​នោះ​នៅសល់តែ​កំណាត់​ផ្លូវ​នេះ​មួយ​ទេ​មិនទាន់​បានធ្វើ ។ តាម​ការលើកឡើង​រប​ស់លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​បានអោយដឹងថា ផ្លូវ​នេះ​សង្កាត់​ធ្លាប់​សិក្សា​លើក​គម្រោង​ជួសជុល​ម្តង​រួចមកហើយ តែ​ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារតែ​លំនៅដ្ឋាន និង​ម្ចាស់​ដី​មួយចំនួន​មិន​ព្រម​បើកផ្លូវ​នេះ​អោយ​ធំ​ទូលាយ​ជាង​នេះ​បន្តិច ។​

​ឆ្លើយតប​នឹង​សំណូមពរ​ដ​របស់​ពល​រដ្ឋ ខ្ញុំបាទ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ តាម​លទ្ធភាព​ដែល​ខណ្ឌ​អាចជួយ​បាន ប៉ុន្តែ​សូម​បងប្អូន​ប្រជា​រដ្ឋ​មួយចំនួន មេត្តាជួយ​សហការ​ជាមួយ​អាជ្ញារ បើកផ្លូវ​នេះ​អោយបាន​ទូលាយ​បន្តិច​ជាមុនសិន ក្នុង​ទំហំ​ចាប់ពី​០៥​ម៉ែត្រ​ទៅ​០៦​ម៉ែត្រ ៕

ចំនួនអ្នកទស្សនា

    20233937

  • ថ្ងៃនេះ271
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3221
  • ខែនេះ23271
  • ឆ្នាំនេះ1006491
  • សរុប20233937