លោក នុត ពុធ​ដា​រ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ

18-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​។​
 កិច្ចប្រជុំ​នោះ​ក៏មាន​ការចូលរួម​ពី​អភិបាលរង នាយក នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ និង​ជំនាញ​នានា​ជុំវិញ​ខណ្ឌ​។​

​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដង្កោ​បាន​មានមតិ​លើកឡើង​ដែរ​ថា​ស្នើ​ដល់​លោក​លោកស្រី​ជា​អភិបាលរងខណ្ឌ​និង​ការិយាល័យ​ជំនាញ​បង្កើន​ការយកចិត្តទុកដាក់​លើ​បទបញ្ជាផ្ទៃក្នុង​នៃ​ការងារ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​ខិតខំ​ដោះស្រាយ​លើ​ជំនាញ​និង​តាម​ការចាត់តាំង​សំដៅ​ប្រសិទ្ធភាព​ការងារ​ឲ្យ​បានល្អ​ប្រសើរ លោក​អភិបាលខណ្ឌ​ក៏​សំណូមពរ​បន្ថែម​ពេល​បំពេញការងារ​ប្រតិបត្តិការ​ចប់​មេត្តា​រាយការណ៍​តាមរយៈ​នាយក​រដ្ឋបាល​ដើម្បី​ឲ្យ​សរុប​និង​រាយការណ៍​ជូន​អភិបាល​ឲ្យបានដឹង​នូវ​បញ្ហា​ឬ​ព័ត៌មាន​នោះ​ផង​ជៀសវាង​យើង​ដោះស្រាយ​មិនបាន​តាម​ការស្នើ​ផ្សេងៗ​ហើយ​មាន​គេ​រិះគន់​៕

ចំនួនអ្នកទស្សនា

    20235837

  • ថ្ងៃនេះ2171
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5121
  • ខែនេះ25171
  • ឆ្នាំនេះ1008391
  • សរុប20235837