ភ្នំពេញ៖នារសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០១៦ វេលាម៉ោង ១៣និង០០នាទី ដោយបានការអនុញ្ញាតពីលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌ សហការណ៍ជាមួយលោក សុខ សាត ក្រឡាបញ្ជីសាលា បានដឹកនាំកម្លាំងក្រុមការងារចំរុះ ចុះបង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់ ស្ថិតនៅផ្ទះលេខ 36c ក្រុមទី 39 ភូមិ 3 សង្កាត់ស្រះចក ខណ្ឌដូនពេញ៖
ជាលទ្ធផល សមត្ថកិច្ចបានពិនិត្យឃើញមានសម្ភារៈនិងថវិការួមមាន៖
- ទូហ្គេមបាញ់ត្រីចំនួន ០២ គ្រឿង
- ទូបៀចំនួន ១៤ គ្រឿង ( ខូចគុណភាព )
- លុយខ្មែរចំនួន ១,២៤០,០០០- លុយដុល្លាចំនួន ៥៦៩- អ្នកមើលទូហ្គេម ២នាក់ ប្រុស ១នាក់
- អ្នកលែងហ្គេម ៧នាក់ ប្រុស
- ក្រៅពីសម្ភារៈខាងលើ កម្លាំងចំរុះពុំបានដកហូតអ្វីទៀតទេ គឺធ្វើកិច្ចសន្យាបញ្ឈប់ករណីមិនរាងចាលនិងអនុវត្តន៍តាមច្បាប់៕