ព្រៃវែង៖នាព្រឹកថ្ងៃទី១៨ខែ កុម្ភៈ ឆ្នាំ២០១៦ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាល ស្រុកនិង ជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល បានដឹកនាំរៀបចំវេទិកាផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និង ផលប៉ះពាល់អវិជ្ជមាន វិធានការទប់ស្កាត់នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក។
កិច្ចប្រជុំនេះមានការចូលរួមពីlលោកឡុង ប៊ុនធឿន អធិការនគរបាលស្រុក លោក គង់ វណ្ណៈ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក នាយករងលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំងទាំង៣ និងសិស្សានុសិស្សសរុប ចំនួន ១៣២៤នាក់ ប្រុស ៦២៥នាក់
បន្ទាប់មក លោក គង់ វណ្ណៈ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកបានធ្វើរបាយការណ៍ជំរាបជូននិងបានបញ្ជាក់ពី គោលបំណងនៃវេទិកាលោកក៏បានលើកឡើងផងដែរថា៖វេទិកានេះមានសារៈសំខាន់ក្នុងការផ្តល់ពត៌មាន អប់រំ និង បង្កើនការយល់ដឹងរបស់ប្អូនៗ សិស្សានុសិស្សទាំង ២ភេទ ឱ្យចាកឆ្ងាយពីគ្រឿងញៀន និង ចូលរួមគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នាដូចនេះយុវជនត្រូវចាកឲ្យឆ្ងាយពី អំពើអបាយមុខនិងសារធាតុញៀនទាំងនោះទើបជាយុវជនល្អសម្រាប់សង្គមជាតិ។នាពេលនោះលោកឡុងប៊ុនធឿនអធិការនគរបាលស្រុកបានលើកនិងបញ្ជាក់ជូននូវខ្លឹមសារច្បាប់បទដ្ឋានគោលការណ៍
ច្បាប់ចរាចរណ៍គ្រឿងញៀនអាវុធជាតិផ្ទុះគ្រប់ប្រភេទនិងស្នើដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមអនុវត្តន៍
និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីសង្គមមានការរីកចម្រើន។
ឆ្លៀតឱកាសនេះដែរ គណៈអធិបតីលោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាល ស្រុកនិង ជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល បានលើកទឹកចិត្តដល់ប្អូនៗសិស្សពូកែចំនួន ១៥ នាក់ ដោយផ្តល់នូវប័ណ្ណសរសើរ និងថវិកាមួយចំនួន ដែលជាថវិកាឧបត្ថម្ភរបស់ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ តាមរយៈលោកអភិបាល ម្នាក់ៗទទួលបាន ១០ ដុល្លាហើយសាលាជូនសិស្សលេខ១ប្រាក់ ៤០,០០០រៀល,លេខ២ប្រាក់ ៣០,០០០រៀល,លេខ៣ ប្រាក់២០,០០០រៀល និង លេខ៥ប្រាក់ ១០,០០០រៀល ដើម្បីជំរុញទឹកចិត្តសិស្សពូកែ និង សិស្សដទៃទៀតខិតខំយកចិត្តទុករៀនសូត្រឱ្យបានពូកែទាំងអស់គ្នា និងបានលើកកិត្តិយស មុខមាត់ស្រុកស៊ីធរកណ្ដាលនាពេលអនាគតដ៏ខ្លីខាងមុខ៕