សមាគមនារី​ខណ្ឌ​ជ្រោយចង្វារ សួរសុខទុក្ខ​ដល់​កុមារី​រងគ្រោះ​ដោយ​ករណី​រំលោភ​សេព​សន្ធ​វៈ​

18-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៦ វេ​ល​ម៉ោង​៨​និង​៣០​ន​នាទី សមាគមនារី​ខណ្ឌ​ដឹកនាំ​ដោយ​លោកស្រី ទឹម សុខុន និង​សមាគមនារី​សង្កាត់ និង​មានការ​អញ្ជើញ​ចូលរួមបាន​ចុះសួរសុខទុក្ខ​ដល់​កុមារី​រងគ្រោះ​ដោយ​ករណី​រំលោភ​សេព​សន្ធ​វៈ កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​រស់នៅ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ  រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោកស្រី កែ ច័ន្ទ​ដួង ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​និង សហការី អាជ្ញាធរ​មូលដ្ឋាន​សង្កា​ត់​ជ្រោយចង្វារ អង្គការ​CWCC  អង្គការ​លីកាដូ​,​សមាគម​ជួយ​ជនក្រីក្រ​អន្តរជាតិ​កម្ពុជា ឥស្លាម​សហរដ្ឋអាមេរិក ។​
​ក្នុងឱកាស​នោះ​លោកស្រី ទឹម សុខុន​បាន​មានមតិ​សំណេះសំណាល​និង​អាណិត​ដល់​កុមារ​រងគ្រោះ​ដែល​ត្រូវ​ជនល្មើស​រំលោភ​សេព​សន្ធ​វៈ លោកស្រី​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​តាមដាន​និង​ចាប់​ជនបង្ក​យកមក​ទទួលទោស​តាមច្បាប់​ឲ្យ​បាន​។​

​បន្ទាប់មក​ក្រុមការងារ បាន​យក​សំភារៈ​គ្រឿងឧបភោគ បរិភោគ​និង ថវិកា​១,៤៤០,០០០​រៀល​ឧបត្ថម្ភ ដល់​គ្រួសារ​ដែល​រងគ្រោះ ហើយ​សម្ភារៈ​និង​ថវិកា​នេះ​បានមកពី​ការឧបត្ថម្ភ​បន្ថែមទៀត​រួមមាន​៖
-​លោកជំទាវ អ៊ួ​ង សុ​ផល្លា ឃ្លាំង ហួត ឧបត្ថមភ​ថវិកា​១​លាន​រៀល
-​លោកស្រី កែ ច័ន្ទ​ដួង ឧបត្ថម្ភ​ថវិកា​១៤៤,០០០​រៀល អាវយឺត​២
-​លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី ឧបត្ថម្ភ​សារុង​១ អនុសាខា​សមាគមនារី ឧបត្ថម្ភ អង្ករ ២០​គក មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង តែ​៥​កញ្ចប់ ទឹកដោះគោ​៥​កំប៉ុង ស្ករស​២​គក កន្ទេល​១​។​
-​សមាគម​ជួយ​ជនក្រីក្រ​អន្តរជាតិ​កម្ពុជា ឥស្លាម​សហរដ្ឋអាមេរិក ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ថវិកា​១​លាន​រៀល​។
-​អង្គការ​លីកាដូ ឧបត្ថម្ភ សម្ភារៈប្រើប្រាស់​មួយចំនួន និង​មជ្ឍមណ្ឌល​ឥស្លាម ឧបត្ថម្ភ​ថវិកា ២០០,០០០​រៀល​ផងដែរ​៕
-​ក្នុងនោះដែរ​កុមារី​រងគ្រោះ ត្រូវបាន​អង្គការ​CWCC​ទទួល​យកទៅ​រស់នៅក្នុង​មណ្ឌល ដើម្បី​ស្តារនីតិសម្បទា​។​

ចំនួនអ្នកទស្សនា

    20233807

  • ថ្ងៃនេះ141
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3091
  • ខែនេះ23141
  • ឆ្នាំនេះ1006361
  • សរុប20233807