ព្រៃវែង ៖នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងបានសរសេរនៅក្នុងទំព័រហ្វេសបុករបស់ឯកឧត្តមថា៖«ថ្ងៃនេះមានអារម្មណ៍ថាហត់នឿយបន្តិចតែសប្បាយចិត្ត ដោយខ្ញុំបាទ បានចុះជួបប្រាស័យផ្ទាល់ជាមួយអាជីវករផ្សារអ្នកលឿង បានស្តាប់នូវក្តីកង្វល់របស់ពួកគាត់ ហើយខ្ញុំបាទនឹងព្យាយាមដោះស្រាយ ជូនបងប្អូនអាជីវករ ។
បន្ទាប់មកទៀតខ្ញុំបាទ បានចុះពិនិត្យមើល និងជំរុញការសាងសង់ស្ពាន ឆ្លងកាត់ដៃទន្លេមេគង្គ ដោយភ្ជាប់ពីភូមិពាមកោះ ឃុំពាមរ៍ ឆ្លងទៅភូមិថ្មីឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង អោយបានឆាប់រហ័ស ដើម្បីបំរើសេចក្តីត្រូវការបំផុតហើយក៍ជាស្ពានដ៍មានតំលៃសំរាប់ប្រជាពលរដ្ឋ។ ក្នុងដំណើនោះដែរ ខ្ញុំបាទបានទទួលសំណើពីបងប្អូនអាជីវករផ្សារពាមរក៍អោយជួយដោះស្រាយសាងសង់ដំបូលផ្សារដោយមានការធ្លុះធ្លាយនិងទ្រុឌទ្រោមយ៉ាងខ្លាំង ដូចនេះសកម្មភាពចុះមូលដ្ឋានវាមានសារៈប្រយោជន៍ណាស់សម្រាប់ថ្នាក់ដឹកនាំ។
ចុងបព្ចាប់ ខ្ញុំមានឱកាសចុះចែកអត្តសញ្ញាប័ណ្ណ ជូនសិក្សានុសិស្សចំនួន២១៨នាក់ក្នុងវិទ្យាល័យពាមរក៍» ៕