ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦លោក សេង ស៊ីវណ្ណថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមាន ជ័យនិងលោក ណាត សារឿន ប្រធានសន្តិសុខខណ្ឌមានជ័យ បានដឹកនាំកំលាំងប្រជាការពារខណ្ឌ សហការជាមួយព្រះសង្ឃគង់នៅ វត្តស្ទឹងមានជ័យ ព្រមទាំងលោកមេភូមិនិងប្រជាការពារសង្កាត់ ភូមិ។
យោងតាមការបញ្ជាក់របស់ លោក សេង ស៊ីវណ្ណថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមាន ជ័យបានឲ្យដឹងដែរថាដើម្បី រៀបចំសណ្តាប់ធ្នាប់នៅមុខ វត្តស្ទឹងមានជ័យ ដែលមានបងប្អូនដាក់តាំង លក់ដូរពេញមុខវត្ត រហូតហៀរមកលើ ដងផ្លូវបណ្តាលអោយមានការកកស្ទះ ចរាចរ ណ៍ជារៀងរាល់ថ្ងៃនិងកុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋនិងលើកកំពស់សោភ័ណភាពផ្សារនិងវត្តដែលជាកន្លែងសក្ការៈបូជា។
ក្រោយពីក្រុមការងារបានណែនាំ អោយគាត់រើឥវ៉ាន់ចេញអស់ហើយនោះកំលាំង ក៍បានទំនាក់ទំនងជាមួយ ក្រុមហ៊ុន ណឹម ម៉េង គ្រុបសុំអោយគាត់ជួយ លីវើល័រ ១គ្រឿងដើម្បីឈួសឆាយដីបង្រៀបអោយស្មើរងាយស្រួលដល់អ្នក់ធ្វើដំណើរស្មើរជើងឆ្លងកាត់៕