ភ្នំពេញ៖នាព្រឹក ១៩ខែកុម្ភៈឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ សហគមន៍ទាំង២៣ នៅក្នុងសង្កាត់ចំនួន០៤ ក្រោមអធិបតីភាពលោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ តំណាងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យពាក់ព័ន្ធជុំវិញខណ្ឌ លោកចៅសង្កាត់ទាំង០៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៤ លោក-លោកស្រីប្រធានសហគមន៍ទាំង២៣ និងតំណាងក្រុមហ៊ុនស៊ីនទ្រី សរុបចំនួន ២៩នាក់ ។
លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ តំណាងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌបានមានមតិក៏បានមានមតិសំណេះសំណាលនិងបានស្នើដល់អាជ្ញាដែលពាក់ព័ន្ធបន្តលើការយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់សន្តិសុខ ឲ្យបានល្អប្រសើរហើយបើមានបញ្ហាប្រឈមរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលានិងចូលរួមអភិវឌ្ឍន៍មូលដ្ឋានសំងាតបរិស្ថាននិងរបៀបរបបដើម្បីសោភ័ណភាពនិងលើសកំពស់សុខភាពអានាម័យមូលដ្ឋានទីក្រុងស្អាតល្អគ្មានសម្រាម៕