ភ្នំពេញ៖អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌសែនសុខ និងលោក ព្រុំ ស័ក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខចំនួន ០៨នាក់ និងម៉ូតូចំនួន ០៤គ្រឿង បានធ្វើការចេញប្រតិបត្តិការជិះល្បាតត្រួតពិនិត្យមើលសភាពការណ៍និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាននៅពេលយប់ក្នុងមូលដ្ឋានខណ្ឌ និងដើម្បីរក្សាការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរផងដែរ។ ចំពោះការជិះល្បាតនេះ កម្លាំង កងរាជអាវុធហត្ថខណ្ឌបានចេញល្បាតជាប្រចាំរាល់យប់ ទៅតាមគោលដៅដែលបានកំណត់ ៕