លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ ប្រជុំ​ស្ដីពី​បញ្ហា សំរាម​

19-February-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នេះ​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ រៀបចំ​កិច្ចប្រជុំ​ស្ដីពី​បញ្ហា សំរាម នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ។​
​កិច្ចប្រជុំ​នេះ​សមាភាព ចូលរួម​មាន​ពី​ក្រុមប្រឹក្សា​សង្កាត់ លោក​-​លោកស្រី មេភូមិ​ទាំង​១៦ និង​មាន​តំណាង ក្រុមហ៊ុន​ស៊ីន​ទ្រី ។​

​បន្ទាប់ពី​អាជ្ញាធ សង្កាត់ និង​លោក​មេភូមិ បាន​លើក អំពី​បញ្ហា សំរាម នៅក្នុង​មូល​រដ្ឋា​ន ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចូល​យក​និង​ប្រមូល សម្រាម​មិនបាន​ទៀងទាត់ ធ្វើ​ឲ្យ​សម្រាម​ស្អុយរលួយ​ប៉ះពាល់​ដល់​សុខមាលភាព​និង​បរិស្ថាន​សោភ័ណភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​នាឱកាស​នោះ​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​ស្នើ សុំអោយ​ក្រុមហ៊ុន ស៊ីន​ទ្រី ត្រូវ​រៀបចំ​ឡាន ចូលមក​យក​ប្រមូល​សម្រាម​ទាំងនោះ​ឲ្យ​បាន​ទៀងពេល​និង​បម្រើ​តាម​លក្ខខណ្ឌ​សេវា​ជាមួយ​ខណ្ឌ​សង្កាត់​ឲ្យ​បានច្បាស់លាស់​ហើយ​បើកបរ​សូមមេត្តា​កុំ​បើក​លឿន​ពេក ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ឬ​មាន​បញ្ហា​ផ្សេងៗ​ដែល​យើង​ស្មាន​មិន​ដល់​
​ហើយ​មេត្តា​ប្រមូល​ឲ្យ​អស់​ឲ្យ​ស្អាត​កុំ​ទុក​ឲ្យ​រលួយ​បើសិន​ក្រុមហ៊ុន​មិន​ធ្វើតាម​ការណែនាំ​សង្កាត់​និង​ស្នើសុំ​អន្តរាគមន៍​ពី​ខណ្ឌ ចំពោះ​ផ្លូវ​តូច សុំអោយ​ក្រុមហ៊ុន​ស៊ិន​ទ្រី អោយរ​ទេះ ចូលទៅ​យក​ផង​។​
​បន្ទាប់​អាជ្ញាធ សង្កាត់ ភូមិ និង​ចុះ​ចែក សេចក្តីជូនដំណឹង​ស្តីពី​ការ​ទុកដាក់ ការសំអាត ការបញ្ចេញ​សំរាម និង​ការពិន័យ​ចំពោះ ការ​បាះ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ នៅក្នុង​រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20234157

  • ថ្ងៃនេះ491
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3441
  • ខែនេះ23491
  • ឆ្នាំនេះ1006711
  • សរុប20234157